(មីយ៉ាន់ម៉ា)៖អ្នកប្រឆាំងនឹងច្បាប់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានសរសេរសារនៃការតវ៉ាប្រឆាំង នៅថ្ងៃបុណ្យ Easter Eggs នៅថ្ងៃអាទិត្យ ខណៈដែលមនុស្សរាប់ពាន់នាក់ផ្សេងទៀតបានវិលត្រឡប់មកតាមផ្លូវវិញ ។នៅក្នុងសារបានសរសេរនៅលើស៊ុតមានន័យថា  “បដិវត្តនិទាឃរដូវ” “យើងត្រូវតែឈ្នះ” និង “ចេញទៅ MAH” ដែលសំដៅទៅលើមេដឹកនាំរបបយោធាលោក Min Aung Hlaing ។ 

គេហទំព័រសារព័ត៌មាន អ៊ីរ៉ាវ៉ាឌី បានរាយការណ៍ថា នៅរដ្ឋធានី ណៃពិដោ បុរសពីរនាក់ត្រូវបានសម្លាប់ នៅពេលប៉ូលីសបានបាញ់ទៅលើក្រុមអ្នកតវ៉ាលើម៉ូតូ។ ស្របពេលជាមួយគ្នានេះដែរ បណ្តាញព័ត៌មានរបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា បុរសម្នាក់ត្រូវបានសម្លាប់នៅភាគខាងជើងនៃទីក្រុង Bhamo ផងដែរ។គួររំលឹកថា សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមសកម្មជនមួយដែលឃ្លាំមើលការស្លាប់ និងការចាប់ខ្លួនបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥៥៧ នាក់ គិតត្រឹមថ្ងៃសៅរ៍៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ