(អង់គ្លេស)៖ចក្រភពអង់គ្លេសកំពុងចូលរួមក្នុងការដាក់ពង្រាយរួមគ្នា មួយជាមួយនឹងយោធា NATO និង Joint Expeditionary Force នៅក្នុងបណ្តាប្រទេសចាប់ពីហ្វាំងឡង់រហូតដល់ម៉ាសេដូនខាងជើង ដើម្បីធ្វើសមយុទ្ធដ៏ធំដែលមិនធ្លាប់មាននៅអឺរ៉ុបខាងកើត ។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារRTនៅថ្ងៃសៅរ៍ទី៣០ ខែមេសា ឆ្នាំ២០២២។

 រថក្រោះរាប់សិបគ្រឿងក៏នឹងត្រូវបញ្ជូនទៅផងដែរ ជាអ្វីដែលចក្រភពអង់គ្លេសទទូចថាជាផែនការដ៏យូរអង្វែងដែលទើបតែត្រូវបានលើកឡើងនៅក្នុង "ការបង្ហាញសាមគ្គីភាព" ជាមួយអ៊ុយក្រែន។

 គួរបញ្ជក់ថា ការដាក់ពង្រាយនេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស Liz Truss បានជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិច "បន្ថយទ្វេដង" លើការផ្គត់ផ្គង់យោធាដល់ទីក្រុងគៀវ បើទោះបីជាមានការទទួលស្គាល់ថាពួកគេ "មិនគួរផ្តល់អាវុធធុនធ្ងន់ដោយខ្លាចញញើតអ្វីអាក្រក់ជាងនេះទេ"៕ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ