(អាមេរិក)៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិក និយាយថាសហរដ្ឋអាមេរិកមិនជឿឡើយថារុស្ស៊ីប្រើអាវុធនុយក្លេអ៊ែរ ។ នេះបើតាមសេចក្តីរាយការណ៍ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់អាមេរិកដោយមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់សារព័ត៌មានខាងលើថាអាចមេរិកំពុងបន្តតាមដានពីសមត្ថភាពនុយក្លេអ៊ែររបស់ពួកគេជារៀងរាល់ថ្ងៃ ហើយសហរដ្ឋអាមេរិកមិនជឿឡើយថារុស្ស៊ីប្រើអាវុធនុយក្លេអ៊ែរ។

 គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក ស៊ែរហ្គៃ ឡារ៉ូវ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានព្រមានបណ្ដាប្រទេសលោកខាងលិចកុំឱ្យ មើលស្រាលពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ នៅអ៊ុយក្រែន ហើយការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីរុស្ស៉ីបានធ្វើតេស្ដមីស៊ីលផ្លោងអន្តរទ្វីប Sarmat ដែលសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ៕PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ