(អាមេរិក)៖ របាយការណ៍ ដែលបញ្ចេញដោយក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្តល់បរិក្ខារយោធានិងសព្វាវុធមានតម្លៃសរុប ១៨.៦ពាន់លានដុល្លារ ដល់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ចាប់ពីឆ្នាំ២០០៥-២០២១ ហើយសម្ភារៈទាំងនោះ គិតជាទឹកប្រាក់ស្មើនឹង៧.១ពាន់លានដុល្លារ ត្រូវបានបន្សល់ទុកនៅប្រទេសអាស៉ីកណ្តាលនេះ បន្ទាប់ពី ទីក្រុងវ៉ាស៉ីនតោនបានដកខ្លួនចេញពីទាំងស្រុង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានAFPកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

 លទ្ធផលនៃរបាយការណ៍ ដែលផ្តួចផ្តើមឡើងដោយសភាអាមេរិក បានបង្ហាញឱ្យឃើញថា ទីក្រុងវ៉ាស៉ីនតោនបានទុកចោល បរិក្ខារយោធាមានតម្លៃសរុបស្មើនឹងជាង ៧ពាន់លានដុល្លារ កំលុងដំណើរការដកខ្លួនយ៉ាងចលាចល ចេញពីអាហ្វហ្កានីស្ថាន កាលពីចុងខែសីហា ឆ្នាំទៅមិញ។

 គួរបញ្ជាក់ថា បរិក្ខារយោធាមួយចំនួន ដែលអាមេរិកទុកចោលនោះ រួមមានទាំងយន្តហោះចំនួន៧៨គ្រឿង នៅព្រលានយន្តហោះ ទីក្រុងកាប៊ុល គឺត្រូវបានកងទ័ពអាមេរិកបំផ្លាញចោលតែម្តង។ បច្ចុប្បន្ន ប្រទេសអាហ្វហ្កានីស្ថាន ស្ថិតក្រោមការដឹកនាំរបស់ក្រុមតាលីបង់ ដែលបានឡើងគ្រប់គ្រងអំណាច កាលពីខែសីហា ឆ្នាំ២០២១៕PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ