(អាមេរិក)៖សភាអាមេរិក បានអនុម័តច្បាប់អនុញ្ញាតឲ្យរដ្ឋបាលលោក Biden ខ្ចី ឬជួលអាវុធទៅ អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុបខាងកើតផ្សេងទៀត។ច្បាប់នេះត្រូវបានដាក់ឈ្មោះ សម្រាប់កម្មវិធីសម័យសង្គ្រាមលោកលើកទី២ ដែលបានជួយផ្គត់ផ្គង់សម្ព័ន្ធមិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកណាស៊ីអាល្លឺម៉ង់។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃសុក្រទី២៩ ខែមេសា ឆ្នាំ២០២២នេះ។

កម្មវិធីខ្ចី-ជួលសម័យសង្គ្រាមលោកលើកទី២ ត្រូវបានគេមើលឃើញថា ជាឧបករណ៍សំខាន់ដែលនាំមកនូវជ័យជម្នះដល់សម្ព័ន្ធមិត្ត ប្រឆាំងនឹងពួកណាស៊ីអាល្លឺម៉ង់។កម្មវិធីនេះ អនុញ្ញាតឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកខ្ចី ឬជួលគ្រឿងផ្គត់ផ្គង់សង្រ្គាម ជាជាងលក់ទៅឲ្យប្រទេសណាមួយដែលចាត់ទុកថាមានសារៈសំខាន់សម្រាប់ការការពាររបស់សហរដ្ឋអាមេរិក។ ជំនួយជាពិសេសនេះ បានជួយចក្រភពអង់គ្លេសក្នុងការប្រយុទ្ធជាមួយពួកណាស៊ីអាល្លឺម៉ង់។

ការអនុម័តច្បាប់នេះ កើតឡើងចំពេលដែលលោកប្រធានាធិបតី Biden ជំរុញឲ្យសភាអនុម័តកញ្ចប់ជំនួយក្នុងទំហំទឹកប្រាក់ ៣៣ពាន់លានដុល្លារភ្លាមៗសម្រាប់អ៊ុយក្រែន ខណៈដែលទីក្រុងកៀវ នៅតែបន្តរារាំងការវាយប្រហាររបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​ស្នើ​ទៅ​​សភា​សម្រាប់​ថវិកា​ចំនួន​៣៣​ប៊ីលាន​ដុល្លារ​បន្ថែម​ទៀត​​ដើម្បី​គាំទ្រ​ដល់​​ប្រទេសអ៊ុយក្រែន​ដែល​កំពុង​មាន​ជម្លោះ​ជា​មួយ​ប្រទេស​រុស្ស៊ី។ មួយ​ផ្នែក​ដ៏​ធំ​នៃ​កញ្ចប់​ថវិកា​ដ៏​​មហា​សាល​ត្រូវ​បាន​កំណត់​សម្រាប់​ជំនួយ​យោធា និង​សន្តិសុខ​​ ខណៈ​ចំណែក​ប្រាក់​ផ្សេង​ទៀត​នឹង​ត្រូវ​ប្រើ​ជា​ជំនួយ​សេដ្ឋកិច្ច​ និង​មនុស្ស​ធម៌។សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមាន​បាន​និយាយ​ថា ៖«​រដ្ឋបាល​ប្រធានាធិបតី ចូ បៃដិន បាន​កំពុង​ស្នើ​ថវិកា​ចំនួន​២០.៤​ប៊ីលាន​ដុល្លារ​បន្ថែម​ទៀត​​ក្នុង​​ជំនួយ​យោធា និង​សន្តិសុខ​សម្រាប់​អ៊ុយក្រែន ហើយ​​ការ​​ប្រឹង​ប្រែង​របស់​អាមេរិក​គឺ​ដើម្បី​ពង្រឹង​សន្តិសុខ​អឺរ៉ុប​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​សម្ព័ន្ធ​មិត្ត​ណាតូ​ និង​ដៃ​គូ​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់»

ការ​បង្ហាញ​សំណើ​​ថវិកា​អំឡុង​ពេល​សុន្ទរកថា​​​នៅ​សេតវិមា លោកប្រធានាធិបតី ចូ បៃដិន មាន​ប្រសាសន៍​ថា វា​សំខាន់​សម្រាប់​សមាជិក​សភា​អនុម័ត។ លោក​មាន​ប្រសាសន៍​ថា ៖«យើង​ត្រូវ​ការ​អនុម័ត​ថវិកា​ដើម្បី​គាំទ្រ​អ៊ុយក្រែន និង​ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន​ដើម្បី​សេរីភាព»

លោក​ទទួល​ស្គាល់​ថា ​៖«តម្លៃ​មិន​ថោក​ទេ ប៉ុន្តែ​ការ​បង្ខំ​ឲ្យ​ការ​ឈ្លាន​ពាន​ចេះ​តែ​បន្ត​នោះ គឺកាន់​តែ​ថ្លៃ​ខ្លាំង​ឡើង ដូច្នេះ​ថា​តើ​យើង​​នឹង​អនុញ្ញាត​ឲ្យ​វា​កើត​ឡើង​ទេ»។ រដ្ឋបាល​របស់​លោក​ត្រូវ​ការ​​កញ្ចប់​ជំនួយ​នេះ​​​ត្រូវកំណត់​ជា​ការ​ចំណាយ​គ្រា​អាសន្ន។

អាមេរិក​តែ​ឯង​បាន​ផ្តល់​ជំនួយ​ជាង​៣​ប៊ីលាន​ដុល្លារ​អាមេរិក​លើ​ជំនួយ​​យោធា​ដល់​អ៊ុយក្រែន​ចាប់​តាំង​ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​ខែ​កុម្ភៈ។ សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ផ្សេង​ទៀត​ក៏​បាន​ផ្តល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច និង​យោធា​ដែរ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេសលោក​ខាង​លិច​មាន​ដូច​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Boris Johnson និង​ទូត​កំពូល​របស់​អឺរ៉ុប លោក Josep Borrell បាន​ថ្លែង​ជា​បើក​ចំហ​ថា ពួក​គាត់​​ចង់​ឲ្យ​អ៊ុយក្រែន​ផ្តួល​រុស្ស៊ី​នៅ​សមរភូមិ៕PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ