មនុស្ស ១១ នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់នៅឯពិធីដង្ហែសាសនានៅប្រទេសឥណ្ឌា
2 ឆ្នាំ មុន
(ឥណ្ឌា)៖យ៉ាងហោចណាស់មនុស្ស 11 នាក់បានស្លាប់នៅភាគខាងកើតប្រទេសឥណ្ឌា បន្ទាប់ពីត្រូវបានចរន្តអគ្គិសនីឆក់នៅក្នុងពិធីបុណ្យរទេះសេះ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RTនៅថ្ងៃទី២៨ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅពេលដែល រថយន្តមួយគ្រឿងដែលត្រូវគេបានដឹងថា បានតុបតែងដោយដឹករូបព្រះ ហើយឡោមព័ទ្ធដោយហ្វូងមនុស្ស បានបុកជាមួយបង្គោលភ្លើងមួយកន្លែងហើយត្រូវបានឆក់ស្លាប់ភ្លាមៗ។អាជ្ញាធរនៅក្នុងតំបន់ បានបញ្ជាក់ថា មានមនុស្ស ១៥ នាក់ទៀតត្រូវបានគេរាយការណ៍ថាបានរងរបួស និងត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យក្នុងតំបន់៕ PP