(អន្តរជាតិ)៖របាយការណ៍របស់ Financial Times បង្ហាញថា រោងចក្រចម្រាញ់ប្រេងរបស់ចិនមួយបាននិងកំពុងលាក់បាំងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើការទិញប្រេងពីប្រទេសរុស្ស៊ី ដោយទទួលយកកូតាទិញប្រេងឆៅពីសហគ្រាសពាណិជ្ជកម្មទំនិញរបស់រដ្ឋ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RT​ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

 រោងចក្រចម្រាញ់ប្រេងនៅក្នុងខេត្ត Shandong ត្រូវបានគេរាយការណ៍ថាបានលួចទិញប្រេងពីប្រទេសរុស្ស៊ី ដើម្បីដោះស្រាយបញ្ហាប្រេងរបស់រុស្ស៊ី ដោយខ្លាចទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលជាប្រទេសលោកខាងលិច។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបកំពុងសម្លឹងមើលការអនុវត្តការហាមឃាត់ទាំងស្រុងលើការធ្វើពាណិជ្ជកម្មប្រេងទាំងអស់របស់រុស្ស៊ីក្នុងរយៈពេលប្រាំមួយខែ ដែលនេះជាការដាក់សម្ពាធមួយថែមទៀតទៅកាន់ទីក្រុងម៊ូស្គូល។PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ