(បរទេស)៖មានការរកឃើញនៅជំងឺរលាកថ្លើមប្រភេទថ្មី190 ករណីទៅលើកុមារ ខណៈការផ្ទុះឡើងនេះ ត្រូវបានគេរកឃើញមាននៅ ប្រទេសជប៉ុន និងកាណាដា ដោយ 17 នាក់បានធ្លាក់ខ្លួនឈឺខ្លាំង ហើយពួកគេតម្រូវឱ្យធ្វើការប្តូរថ្លើមជាបន្ទាន់ ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

 ក្រៅតែពីថ្នាក់ខ្លួនឈឺខ្លាំង បើតាមសេចក្តីរាយការណ៍ដដែល បានឱ្យដឹងថា អ្នកជំងឺម្នាក់បានស្លាប់បាត់បង់ជីវិតផងដែរ។ ដោយឡែក អង្គការសុខភាពពិភពលោកបានបដិសេធមិនបង្ហាញពីកន្លែងនៃការស្លាប់របស់អ្នកជំងឺម្នាក់នេះនោះទេ។ ប៉ុន្តែបានបង្ហាញពីករណីទាំងអស់នៃជំងឺនេះ គឺបានកើតឡើងចំពោះកុមារដែលមានអាយុចន្លោះពីមួយខែដល់ 16 ឆ្នាំ ហើយភាគច្រើនចំពោះកុមារដែលមើលទៅហាក់ដូចជាមានសុខភាពល្អ។

 ទន្ទឹមនេះ ចក្រភពអង់គ្លេស បានរាយការណ៍ ថាបានរកឃើញនៅជំងឺនេះចំនួន 110ករណី ដោយទីភ្នាក់ងារសន្តិសុខសុខភាពរបស់ប្រទេសនេះបានប៉ាន់ស្មានថាការខ្វះខាតនៃការប៉ះពាល់នឹងមេរោគ adenovirus ទូទៅក្នុងអំឡុងពេលជំងឺរាតត្បាតបាននាំឱ្យមានជំងឺកាន់តែធ្ងន់ធ្ងរ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ