ក្រសួងពាណិជ្ជកម្ម សហការជាមួយស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យគុណភាពអាល់កុលលាងសម្អាតដៃ ដែលកំពុងតែចរាចរ និងចែកចាយនៅទីផ្សារបច្ចុន្បន្ន បានរកឃើញនូវសារធាតុមេតាណុលក្នុងផលិតផលអាល់កុលរហូតទៅដល់ជាង ៨០តោន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។

 ក្នុងសេចក្ដីប្រកាសដដែល ក្រសួងបានរកឃើញនូវសារធាតុមេតាណុលជាច្រើន ធ្វើជាអាល់កុលលាង ដោយធ្វើការត្រួតពិនិត្យ និងធ្វើតេស្តលើផលិតផលអាល់កុល នៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញនូវសារធាតុមេតាណុលក្នុងផលិតផលអាល់កុលរហូតទៅដល់ជាង ៨០តោន ដែលវាអាចធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

ក្រសួងពាណិជ្ជកម្មអំពាវនាវ និងទទូចស្នើសុំឲ្យអាជីវករ ពាណិជ្ជករ ក្រុមហ៊ុនសហគ្រាស និងបុគ្គលិកដែលធ្វើអាជីវកម្មលើផលិតផលដែលប្រើប្រាស់សារធាតុមេតាណុល បញ្ឈប់ការដាក់លក់ និងចែកចាយនៅក្នុងទីផ្សារ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងមូល។ 

 ករណីនៅតែឆ្លៀតឱកាសលក់ និងចែកចាយផលិតផល ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងជួបប្រទះនឹងវិបត្តិកូវីដ-១៩ ក្រសួងពាណិជ្ជកម្មនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ