ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ក្រសួងពាណិជ្ជកម្មសង្កេតឃើញថា មានម្ចាស់ហាងទំនិញ អាជីវករ អ្នកលក់ទំនិញតាមប្រព័ន្ធអ៊ីនធើណែត(online) មួយចំនួនបានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញ ដូចជាម៉ាស អាលកុលលាងដៃ ចាហួយជាតិអាល់កុលលាងដៃ ឧបករណ៍ស្ទង់កំដៅ គ្រឿងឧបភោគ បរិភោគចាំបាច់ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃលើទីផ្សាទូទាំងប្រទេស ដែលបង្ករឱ្យប៉ពលដល់សង្គមធ្ងន់ធ្ងរ។
ក្នុងស្ថានភាពនេះ ក្រសួងពាណិជ្ជកម្ម បានចេញនូវសេចក្តីអំពាវនាវដូចជា៖ 

 ១ សាធារណៈជណរក្សានូវភាពហ្នឹងនរ កុំជ្រួលច្របល់ នាំឱ្យជនឱកាសនិយមអាចឆ្លៀតយកចំណេញតាមរយៈការលក់ដំឡើងថ្លៃទំនិញដោយមិនសមហេតុផល។
២ ម្ចាស់ហាងទំនិញ អាជីករ និងអ្នកលក់ដូរទំនិញតាមប្រព័ន្ធអ៊ីនធើណែត(online) ទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវស្មារតី សាមគ្គីជាតិ កុំឆ្លៀតឱកាសតម្លើងថ្លៃទំនិញ កេងចំណេញហួសហេតុ។
៣ ម្ចាស់ហាងទំនិញ និងអាជីវករទាំងអស់ ត្រូវបិទស្លាកថ្លៃ ជាប្រាក់រៀលលើមុខទំនិញ ដែលចរាចរនៅលើទីផ្សារ សំដៅធានា បាននូវយន្តការសេដ្ឋកិច្ចទីផ្សាសេរី ការប្រកួតប្រជែងដោយសមធម៌ និងលើកស្ទួយដល់ចរាចររូបិយវត្ថុក្នុងស្រុក ។ចំពោះមុខទំនិញដូចជាម៉ាសការពារមុខ អាលកុលលាងដៃ ចាហួយជាតិអាល់កុលលាងដៃ ឧបករណ៍ស្ទង់កំដៅត្រូវលើកស្លាកថ្លៃជាប្រាក់រៀលដែលមានទំហំអាចឱ្យសាធារណជនមើលឃើញច្បាស់ពីចំងាយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ