ភ្នំពេញ ៖ ដោយបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួ ងទេសចរណ៍ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ នឹងដឹកនាំកិច្ចប្រជុំពិសេសថ្នាក់ រដ្ឋមន្ដ្រីទេសចរណ៍អាស៊ាន ស្ដីពី ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងទិសដៅអនាគតលើវិស័យ ទេសចរណ៍អាស៊ាន តាមរយៈប្រព័ន្ធ វីដេអូ ខនហ្វេរ៉ីន (Video Conference) ដោយមានការចូ លរួមពីរដ្ឋមន្ដ្រីទេសចរណ៍អាស៊ានទាំង១០ប្រទេស និងលេខាធិការដ្ឋានអាស៊ាន ផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងអាណត្តិជាប្រធានទេសចរណ៍អាស៊ានឆ្នាំ២០២០ ក្រសួងទេសចរណ៍កម្ពុជា បានសហការ ជាមួយលេខាធិការដ្ឋានអាស៊ាន និងប្រទេសសមាជិក ក៏ដូចជា អង្គការអន្ដរ ជាតិនានា ដើម្បីរកវិធីដោះស្រាយកាត់បន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ មកលើវិស័យ ទេសចរណ៍ និងពង្រឹងកិច្ចសហការរួមគ្នាសំដៅដាក់ចេញវិធានការស្ដារឡើងវិញ នៃវិស័យ ទេសចរណ៍បន្ទាប់ពីកូវីដ -១៩ ត្រូវបានបញ្ចប់។

អង្គប្រជុំគ្រោងនឹងពិភាក្សាលើយន្ដការសម្របសម្រួល ការផ្លាស់ប្ដូរព័ត៌មាន និងការអនុវត្តល្អៗ នៃប្រទេសសមាជិកអាស៊ានចំពោះមុខវិបត្តិកូវីដ-១៩ ព្រមទាំង ពិនិត្យលទ្ធភាពដាក់ចេញនូវវិ ធានការរួមក្នុងការទប់ស្កាត់ និងដោះស្រាយផលប៉ះពាល់វិបត្តិកូវីដ-១៩ លើវិស័យទេសចរណ៍ អាស៊ាន ក៏ដូចជា កំណត់ដាក់ចេញចេញយុទ្ធសាស្ដ្រ និងគោលនយោបាយរួមសំដៅអភិវឌ្ឍន៍ ទេសចរណ៍អាស៊ានឲ្យកាន់តែរឹងមាំ និងចីរភាព អាចទប់ស្កាត់ និងឆ្លើយតបទៅនឹងវិបត្តិជាយ ហេតុ នៅថ្ងៃអនាគត៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ