ក្រសួងរ៉ែ អះអាងថា កម្ពុជាមានលទ្ធភាពផលិតស៊ីម៉ង់ សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស ស្ទើរបានទាំងស្រុង
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានអះអាងថា បច្ចុប្បន្ននេះកម្ពុជា មានលទ្ធផលក្នុងការផលិតស៊ីម៉ង់ដោយខ្លួនឯងស្ទើទាំងស្រុងដោយមិនចាំបាច់នាំចូលពីក្រៅប្រទេសដូចមុនក្នុងការផ្គត់ផ្គង់ក្នុងប្រទេសពោលផលិតបានក្នុងមួយឆ្នាំ៨លានតោន។
លោកយស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយករដ្ឋានក្រសួងរ៉ែ និងថាមពលបាន បញ្ជាក់ ក្នុងសន្នីសិទសារព័ត៌មានព្រឹកថ្ងៃទី២១ខែមេសា បច្ចុប្បន្ននេះកម្ពុជាមានលទ្ធភាពក្នុ ងការផលិត ស៊ីម៉ង់ដោយខ្លួនឯងសម្រាប់ផ្គត់ផ្គង់ប្រើប្រាស់ក្នុងស្រុកបានដោយមិនចាំយក ពីប្រ ទេសក្រៅដូចមុនទៀតទេ ។ ពោលគឺមិនចាំយកថវិកា រទៅចំណាយនៅលើស៊ីម៉ង់នោះទេ ។
លោកបានបន្តថាលទ្ធផលដែលក្រសួងរ៉ែ និងថាមពលសម្រេចបាននៅក្នុងឆ្នាំ២០១៩ មានដូចជាបានអនុញ្ញាតឲ្យអាជីវករធ្វើអាជីវកម្មរ៉ែសំណង់ដែលអាចបំពេញបាននូវតម្រូវការប្រើប្រាស់នូវក្នុងប្រទេសកម្ពុជា ដោយរ៉ែទាំងនោះមានគ្រោះ ខ្សាច់ និងថ្ម ដែលជាវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់ក្នុងការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ។
លោកបានបន្តថាលទ្ធផលដែលក្រសួងសម្រេចបានគឺអនុញ្ញាតនិងដាក់ដំណើរការនូវរោងចក្រផលិតផលស៊ីម៉ង់ដែលមានសមត្ថភាពផលិបានចំនួនប្រមាណ៨លានតោនក្នុងមួយឆ្នាំ។ អីញ្ចឹងសមត្ថកិច្ចផលិតស៊ីម៉ង់ចំនួន៥នៅកម្ពុជាអាចផ្គត់ផ្គងសឹងតែ១០០ភាគរយនូវតម្រូវការទាំងអស់នៃតម្រូវការនៅក្នុងប្រទេស ដែលផលិតផលស៊ីម៉ងនេះបើយើងនិយាយពីមុ នឆ្នាំ២០០៦ឬ២០០៧ គឺកម្ពុជាបានពឹងផ្អែកនាំចូលពីបរទេសទាំងស្រុង ។
លោកបញ្ជាក់ថា៖«អាលូវនេះយើងមានរោងចក្រផលិតស៊ីម៉ង់បំរើសេចក្តីត្រូវការគ្រប់គ្រាន់ក្នុងប្រទេស»។
ជាមួយគ្នានោះដែរលោកក៏បានលើកឡើងថាក្រសួងរ៉ែ និងថាមពលបានធ្វើកា រងារសំខាន់ៗដូចជា យើងប្រែក្លាយធនធានរ៉ែក្នុងការអភិវឌ្ឍន៍ជាតិ ។ អភិវឌ្ឍន៍វិស័យប្រេង កាតប្រកបនិរន្តភាព ប្រសិទ្ធភាពដើម្បីកើនឡើងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម យូរអង្វែង សម្រាប់ជាតិ ផ្តោតលើកការគ្រប់គ្រងវិស័យថាមពល ផ្នែកបរមាណូស៊ីវិល វិទ្យុសកម្ម និងអគ្គិសនីឲ្យប្រមានប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីជំរុញឲ្យមានបង្កើនសេដ្ឋកិច្ចជាតិ និងនីរន្តភាពដល់ជីវភាពប្រជាពលរដ្ឋ។ ជាងនេះក្រសួងក៏មានកម្មវិធីអភិវឌ្ឍន័ស្ថាប័ននឹងគាំទ្រ ផ្នែករដ្ឋាភិបាល និងហិរញ្ញវត្ថថ្នាក់ជាតិ និងក្រោមជាតិ។
លោកបន្តថាដោយមានការគាំទ្រពីរាជរដ្ឋាភិបាលលើវិស័យរ៉ែដោយបានបើកចំហរ ទាក់ទាញអ្នកវិនោយោគឯកជនសិក្សាស្រាវជ្រាវ និងធ្វើអាជីវកម្ម និងឧស្សាហកម្មរ៉ែ យ៉ាងផុសផុល។
លោកបានបន្ត ថាក្រសួងបានខិតខំទប់ស្កាត់រាល់សកម្មភាព និងប្រតិបត្តិការជីកយក រ៉ែយ៉ាងអនាធិបតេយ្យមួយចំនួនក្នុងគោលបំណងពង្រឹងការគៀរគរចំណូលមិនមែនសារពើរពន្ធចូលរដ្ឋ កាត់បន្ថយការលិចធ្លាយចំណូលជាដើម៕ E B