ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានចេញលិខិតផ្ញើជូន សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ពីសំណើរសុំឲ្យសមាជិកសមាគម ទទួលបានការ អនុគ្រោះ និងលើកទឹកចិត្ដចំពោះការប្រើប្រាស់អគ្គិសនី។

យោងតាមសេចក្ដីជម្រាបជូនរបស់ ក្រសួងរ៉ែ និងថាមពល ថ្មីៗនេះថា គ្រឹះស្ថានឧត្ដមសិក្សា ត្រូវបានចាត់ចូលជាប្រភេទ អតិថិជនពាណិជ្ជកម្ម និងសេវាកម្ម ក្នុងបញ្ជីអត្រាថ្លៃលក់អគ្គិសនី ក្នុងប្រទេសកម្ពុជា។

របស់ ក្រសួងរ៉ែ បញ្ជាក់ថា ក្នុងន័យនេះ គ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ នឹងត្រូវបានអនុគ្រោះ និងលើកទឹកចិត្ដ ចំពោះការប្រើប្រាស់អគ្គិសនី តាមប្រកាសដូចមានចុះក្នុងយោងខាងលើ។ សូមសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ទាក់ទងទៅអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីអនុវត្ដ ការងារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ