ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានប្រកាស ស្ដីពី ការដាក់ឲ្យ អនុវត្ដផែនការអនុគ្រោះ និងលើកទឹកចិត្ដ ចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យ ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០។
យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងរ៉ែ ថ្មីៗនេះ បានឲ្យដឹងថា ការដាក់ឲ្យអនុវត្ត ផែនការអនុគ្រោះ និងលើកទឹកចិត្ត ចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០ ដែលមានគោលដៅកែសម្រួល ការបង់ថ្លៃប្រើប្រាស់អគ្គិសនី ដែលទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម បានប្រើពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០ ដើម្បីជួយសម្រួលទាំងការលំបាក ក្នុងការបង់ថ្លៃអគ្គិសនីរបស់ទីតាំងដែលបាន ព្យួរ ឬបន្ថយសកម្មភាព ផលិតកម្ម ឬអាជីវកម្ម និងទាំងជួយលើកទឹកចិត្ត ចំពោះការប្រើប្រាស់អគ្គិសនីរបស់ ទីតាំងដែលមានបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬ អាជីវកម្ម ក្នុងរយៈពេល អនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩៕
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង របស់ក្រសួងរ៉ែ ៖