ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានប្រកាសអះអាង ពីការរកឃើញ ទីតាំងរ៉ែមាស ខ្នាតអន្តរជាតិមួយកន្លែង នៅក្នុងខេត្តមណ្ឌលគិរី ជាលើកដំបូង។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ២០២០លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយករដ្ឋាន រ៉ែនៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់យ៉ាង ដូច្នេះថា៖ «យើងបានរកឃើញ អាជីវកម្មខ្នាត ឧស្សាហកម្មខ្នាតអន្តរជាតិ យើងរកឃើញ ជម្រករ៉ែមាសមួយ មានទីតាំងនៅក្នុង អូខ្វាយ ក្នុងស្រុកកែសីមា ខេត្តមណ្ឌលគិរី។ យើងសង្ឃឹមថានឹង មានលទ្ធផលមាស របស់កម្ពុជា នៅពេលខាងមុខនេះ ទៅតាមផែនការ»។

លោកអគ្គនាយក ក៏បានបដិសេធថាកម្ពុជា ជីកបានមួយថ្ងៃ១ពាន់គីឡូនោះ មិនពិតនោះទេ ព្រោះថាបើដូចជា ការនិយាយមែន មិនចាំបាច់ប្រជាពលរដ្ឋ ក្រីក្រនោះទេ ។

ជាងនេះទៅទៀត លោក យស មុនីរ៉ាត់ បានរៀបរាប់ថា ជាមធ្យមការទាញយករ៉ែ ក្នុង១តោន បានរ៉ែមាសប្រមាណជា ២ក្រាម ឬ៣ក្រាម ប៉ុណ្ណោះ។លោកថា ដូចមនុស្សមួយចំនួននិយាយ ថា អ្នករករ៉ែមាស បាន១តោន ក្នុង១ថ្ងៃនោះ គឺគ្មានការពិតឡើយ ព្រមទាំងគ្មានមូលដ្ឋាន ច្បាស់លាស់ ខណៈការរុករករ៉ែមាស មានផលវិបាកយ៉ាងខ្លាំង។

លោក មានប្រសាសន៍ថា «យើងមានរងការចោទប្រកាន់ជាច្រើន ថាឲ្យយើងមានក្រុមជិកយក រ៉ែអស់ហើយ រ៉ែមាស គេប្រមូលអស់ហើយ គឺសុទ្ធតែនិយាយគ្មានមូលដ្ឋាន សុទ្ធតែលឺតៗគ្នា ទាំងអស់ បើចង់ដឹងពិតប្រាកដយ៉ាងម៉េច? គួរចុះសិក្សាឲ្យបានផ្ទាល់»។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួង ក៏បានទទួលស្គាល់ថា សព្វថ្ងៃនេះមានប្រជាពលរដ្ឋមួយចំនួន ធ្វើអាជីវកម្មរ៉ែ ដោយអនាធិបតេយ្យ ។ នៅក្នុងនោះ ក៏មានក្រុមហ៊ុនខ្លះ រាជរដ្ឋាភិបាល បានចេញអាជ្ញាប័ណ្ណអាជីវកម្មធ្វើរ៉ែ ផងដែរ ។ លោកថា ប្រជាពលរដ្ឋមួយចំនួន បានរុករករ៉ែ ដោយអនាធិបតេយ្យ ពួកគាត់គ្មានគិតអំពីបរិស្ថានឡើយ ដែលនាំធ្វើឲ្យប៉ះពាល់បរិស្ថាន ផងដែរ ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ