ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិកា រក្រសួងមហាផ្ទៃ និងជា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ពលករវិល មកស្រុកខ្មែរវិញ នាពេលកន្លងទៅនេះ មានជាង៨ម៉ឺននាក់នោះ គ្មានឆ្លងជំងឺ កូវីដ-១៩ ទេ ហើយក្រសួង ក៏បានហាមឃាត់ពួកគាត់ មិនឲ្យវិលត្រឡប់ទៅក្រៅប្រទេសវិញ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺ កូវីដ-១៩។

ក្រោយបញ្ចប់ កិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតប ទៅនឹងតម្រូវ ការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាល នៃជំងឺ កូវីដ-១៩ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ គណៈរដ្ឋមន្ដ្រី លោកស្រី ជូ ប៊ុនអេង បានពន្យល់ថា នៅពេលពលករខ្មែរ ចូលដល់ព្រំដែនភ្លាមៗ ភាគីពាក់ព័ន្ធ បានចុះពិនិត្យ និង សួរប្រវត្តពួកគាត់ ព្រមទាំង បញ្ជូនពួកគាត់ ទៅធ្វើចត្តាឡីស័ក ផងដែរ។

លោកស្រី មានប្រសាសន៍ថា «បើសិនយើងរកឃើញថា មានពលករយើងណាម្នាក់ មានកម្ដៅ ខុសពីធម្មតា។គឺពួកគាត់ស្ថិតនៅការតាមដានបន្ដ អត់ទាន់បញ្ជូន គាត់ចេញមក ទេ។ចឹងនៅពេលនោះ មានជាបន្ដបន្ទាប់ ដែលយើងស្នើសុំមន្ទីរពេទ្យបង្អែក ព្រំដែន ត្រូវពិនិត្យ បន្ថែម ដើម្បីយកសំណាក ក្នុងការពិនិត្យចឹង យើងរកអត់ទាន់ឃើញ យើងគិតថា ពួកគាត់មានក្ដៅ ដោយមូលហេតុផ្សេងៗ»។

លោកស្រី បន្ដថា «នៅក្នុងការផ្សព្វផ្សាយរបស់ ក្រសួងសុខាភិបាលថា មានជាង៤០០នាក់ (ពលករ) ដែលបានសង្ស័យ ហើយយកសំណាកទៅពិនិត្យ ប៉ុន្ដែមកដល់ពេលនេះ ការចេញ លទ្ធផលជាបន្ដបន្ទាប់ ដូចជា មិនទាន់រកឃើញថា អ្នកដែលមានឆ្លងមេរោគ កូវីដ-១៩ នៅឡើ យទេ»។

ឆ្លៀតឱកាសនោះដែរ លោកស្រី ជូ ប៊ុនអេង ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់   ត្រូវមានការ ដាំដុះ បន្លែ ជាដើម ដើម្បីរកប្រាក់ចំណូល ក្នុងគ្រួសារបន្ថែមទៀត ជាពិសេស ត្រូវមានការអត់ធ្មត់ ចំពោះដំណាកការ ដែលកម្ពុជាកំពុងកើតមានឡើង នៅកូវីដ-១៩។

លោកស្រី មានប្រសាសន៍ បន្ដថា «សូមមេត្តាកុំអាលវិលត្រឡប់ ទៅរកប្រទេសគោលដៅ វិញដោយសារប្រទេសគោលដៅហ្នឹង បច្ចុប្បន្ននេះ គឺមានអត្រាឆ្លងខ្ពស់ជាងយើងទៀត។ ចឹងប្រសិនបើពួកគាត់វិលត្រឡប់ទៅពេលនេះ គឺជួយនឹងហានីភ័យខ្ពស់ណាស់ ហើយខាង ប្រទេសគេវិញ ក៏រឹតបន្ដឹងដែរ អំពីការបិទ ព្រំដែនដែរ»។

លោកស្រី រំលឹកថា រាជរដ្ឋាភិបាល កំពុងតាមដានយ៉ាងចូលចិត្តទុកដាក់ ចំពោះ ពលករ  ពលរដ្ឋ សិស្ស និស្សិត នៅក្រៅប្រទេស តើកំពុងប្រឈមបញ្ហាអ្វីខ្លះ? ។លោកជំទាវថា រហូតដល់ពេលនេ មិនទាន់មានសភាពធ្ងន់ធ្ងរ ចំពោះការឆ្លងកូវីដ-១៩ ទៅពលរដ្ឋខ្មែរ នៅក្រៅប្រទេស។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ កម្ពុជាបានព្យាបាល អ្នកជាសះស្បើយពី ជំងឺ កូវីដ-១៩ ចំនួន១១០នាក់ ។ចំណែក អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ ចំនួន១២នាក់ ហើយអ្នកឆ្លងសរុបទាំងអស់ មានចំនួន១២២នាក់៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ