រដ្ឋមន្ដ្រីការពារជាតិ អំពាវនាវឲ្យពលរដ្ឋបន្ដគាំទ្រ រាជរដ្ឋាភិបាល ដើម្បីជម្នះឧបសគ្គនានា ក្នុងការថែរក្សាសន្ដិភាព
4 ឆ្នាំ មុន
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ ឲ្យបន្តគាំទ្រ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដើម្បីជម្នះឧបសគ្គនានា ក្នុងកាថែរក្សាសន្ដិភាព ។
សម្ដេច ទៀ បាញ់ បានសរសេរ នៅលេីបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ថា ដោយមានការគាំទ្រពីសំណាក់ពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ បានឆ្លងកាត់ឧបសគ្គច្រើនរាប់មិនអស់ ដោយជោគជ័យ ធ្វើឲ្យកម្ពុជាអាចរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលបានសម្រួលដល់ការរស់នៅរបស់ពលរដ្ឋ ឲ្យកាន់តែមានភាពប្រសើរឡើង ជារៀងរាល់ថ្ងៃ។
សម្ដេច មានប្រសាសន៍ថា "ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ បន្តគាំទ្ររាជរដ្ឋាភិបាល ដើម្បីជម្នះឧបសគ្គនានាបន្តទៀត សម្រាប់ភាពប្រសើរឡើងរបស់យើងទាំងអស់គ្នា"៕