ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាត្តឲ្យបង្កើត គណបក្សឯកភាពជាតិខ្មែរ ឈ្មោះសរសេរជាអក្សរកាត់ «គ.ឯ.ជខ» និងមានអាសយដ្ឋាននៃទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខ A០៨៦ ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ថា ក្រសួងមហាផ្ទៃ អនុញ្ញាត្តឲ្យបង្កើត គណបកសឯកភាពជាតិខ្មែរ ឈ្មោះសរសេរជាអក្សរកាត់ «គ.ឯ.ជខ» មានឈ្មោះជាអក្សរឡាតាំងថា «EKPHEAP CHEAT KHMER PARTY» សរសេរ ជាអក្សរកាត់ «E.C.K.P»  និងមានអាសយដ្ឋាននៃទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខ A០៨៦ ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ស្របតាមបទប្បញ្ញត្តិមាត្រា៩ ត្រង់វាក្យខណ្ឌទី១ នៃច្បាប់ស្ដីពី គណបក្សនយោបាយ។

ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ ស្ដីពី គណបក្សនយោបាយ គណបក្សឯកភាពជាតិខ្មែរ ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមមាត្រា៩ ត្រង់វាក្យខណ្ឌទី២ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ ស្ដីពី គណបក្សនយោបាយ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ