ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសដាក់ឱ្យប្រើសាកល្បងនូវគេហទំព័រ (Website) ថ្មីរបស់ខ្លួន ដែលមាន Link ឬតំណភ្ជាប់ http://www.moj.gov.kh ដើម្បីផ្សព្វផ្សាយព័ត៌មានក្នុងវិស័យយុត្តិធម៌ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។

តាមរយៈនៃគេហទំព័រ (Website) ថ្មីរបស់ខ្លួន ដែលមាន Link ឬតំណភ្ជាប់ http://www.moj.gov.kh នេះអាចផ្តល់ភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន និងព្រឹត្តិការណ៍សំខាន់ៗ ព្រមទាំងមានបណ្តុំឯកសារច្បាប់ និងបទបញ្ញាត្តិ ផ្សេងៗ នៃវិស័យយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈនៃគេហទំព័រខាងលើនេះ ក៏អាចឲ្យមជ្ឈដ្ឋានទូទៅ ពិសេសអ្នករងគ្រោះដោយអំពើអយុត្តិធម៌ពិតៗ មានឱកាសផ្ញើសារចូល ផ្តល់ជាចំងល់ បង្ហាញពីភាពរងគ្រោះផងដែរ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ