ទាល់តែដល់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០ ទើបកម្មករដែលត្រឡប់មកពីចូលរួមពីធីបុណ្យចូលឆ្នាំខែ្មរនៅស្រុកកំណើតអាចចូលធ្វើការវិញបាន ។នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបញ្ជាក់ឱ្យដឹងក្នុងសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ បន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ» នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០ ។
ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា កម្មករ ដែលមកធ្វើចត្តាឡីស័កមានចំនួនសរុបទាំងអស់ ៥០៤៣នាក់ ដោយការចាប់ផ្តើមត្រួតពិនិត្យ សុខាភាព ព្រមទាំងធ្វើចត្តឡីស័កចាប់ផ្តើមពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ រយៈពេល១៤ គឺដល់ថ្ងៃទី០៤ ខែឧសភា ទើបកម្មករទាំងនោះត្រូវបានអនុញ្ញាតឱ្យចូលធ្វើការដូចដើមវិញ ៕SP