ភ្នំពេញ៖ការ ស្ថាបនាសាងសង់ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់(ខេត្តកំពង់ចាម)ទៅស្រុកក្រូចឆ្មារ(ខេត្តត្បូងឃ្មុំ)ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ៩  ខែ កុម្ភៈ  ឆ្នាំ ២០១៨  បើគិតរហូតមកដល់ត្រឹមពាក់កណ្តាល ខែ ឧសភា  ឆ្នាំ ២០២០  សម្រចបាន៨៦ភាគរយ ហើយគ្រោងនឹងបញ្ចប់ នៅមុន ខែ មេសា ឆ្នាំ ២០២១ ខាងមុខ ។យោងតាមប្រភពព័ត៌មានដែលទទួលបានពីក្រសួងសាធារណការ និងដឹក ជញ្ជូន  ។

ស្ពានមិត្តភាព កម្ពុជា  ចិន  ស្ទឹងត្រង់-ក្រូចឆ្មារ នេះមានប្រវែងសរុប  ១.១៣១ ម៉ែត្រ និងទទឹង ១៣,៥០ម ជាប្រភេទ ស្ពានបេតុង  សរសៃ ដែក គ្រោងចំណាយថវិកាសរុប  ៥៦,៩៩៨ លានដុល្លារ សហរដ្ឋអាមេរិកជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិត ចិន  រួមជាមួយ  ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់  និង បោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ  ។ 

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នេះមានទីតាំងឋិតនៅត្រង់ចំណុចភូមិ បឹងដែង  ឃុំព្រែកកក់  ស្រុក ស្ទឹងត្រង់  ខេត្ត កំពង់ចាម  ឆ្លងកាត់ទន្លេមេគង្គទៅ ត្រើយខាងកើតស្ថិតនៅភូមិ ក្តុលលើ ឃុំ ទ្រា  ស្រុក ក្រូចឆ្មារ  ខេត្ត ត្បូងឃ្មុំ។ 

គម្រោងស្ពាន នេះសាងសង់ ឡើងដោយក្រុមហ៊ុនសំណង់  សៀងហៃគ្រុប (Shanghai Construction Group) ត្រួតពិនិត្យបច្ចេកទេសដោយ ក្រុម ហ៊ុន  ទីប្រឹក្សាបច្ចេកទេស ក្វាង ចូវ វ៉ាន អាន ។ តាម គ្រោងការស្ថាបនានេះនឹងត្រូវចំណាយរយៈពេលចំនួន  ៤២ ខែ  ចាប់ពី ខែ កុម្ភៈ   ឆ្នាំ ២០១៨  ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ