ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា ការលះបង់កងទ័ពមួកខៀវកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហ ប្រជាជាតិ ក្នុងបេសកកម្មស្វែងរកសន្តិភាព គឺមិនអាចកាត់ថ្លៃបាន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ទៀ បាញ់ នៅថ្ងៃទី នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ថា «ក្មួយៗកងទ័ពរបស់យើង បានលះបង់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ច របស់ខ្លួនប្រកប ដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គ ការសហប្រជាជាតិ»។

សម្ដេចបន្ដថា«នេះគឺជាការលះបង់ ដែលមិនអាចកាត់ថ្លៃបាន ក្នុងបេសកកម្មស្វែងរកសន្តិភាព ជូនបណ្តាប្រទេស ដែលកំពុងមានសង្គ្រាម កសាងកិត្យានុភាពសម្រាប់កម្ពុជា និងពង្រឹង ចំណង មិត្តភាព ជាមួយបណ្តាប្រទេសជាមិត្ត»។

សូមបញ្ជាក់ថា បច្ចុប្បន្នកងកម្លាំងរក្សាសន្តិភាពកម្ពុជា ជាង៨០០នាក់ កំពុងបំពេញបេសកម្មនៅប្រទេសចំនួន៨គឺ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី ឆាដ ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ចាប់តាំងពីឆ្នាំ២០០៦ មក កម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៦ពាន់នាក់ហើយ ទៅបំពេញបេសកកម្មក្នុងប្រទេសទាំង៨នេះ ក្រោមឆត្រអង្គការសហប្រជាជាតិ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ