ទោះបីអ្នកឆ្លងមេរោគកូវីដ១៩ព្យាបាលជាសះស្បើយជិតអស់ក្តី តែសម្តេចតេជោ នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អជានិច្ច
យោងតាមគេហទំព័រហ្វេសបុករបស់សម្តេចតេជោ បានបញ្ជាក់ថា ៖សូមបងប្អូនបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អជានិច្ច ជាពិសេសក្នុងពេលដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ទោះបីចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បេីយច្រេីនស្ទេីរអស់ហេីយក្តី ហេីយមកទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ ក៏សូមបងប្អូនប្រជាលរដ្ឋត្រូវបង្កេីនការប្រុងប្រយ័ត្នខ្ពស់ដោយប្រេីម៉ាស ទឹកអាល់កុល និងជឹលលាងសម្អាតកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗអោយបានជាប្រចាំ។ស្របពេលនឹងការបង្កេីនការថែរក្សាសុវត្ថិភាពសុខភាពអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជនត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដាច់ខាត ព្រោះគ្រោះថ្នាក់ចរាចរណ៍ដែលបានកេីតឡេីងរាល់ថ្ងៃគឺបានសម្លាប់អាយុជីវិតពលរដ្ឋច្រេីនជាងជំងឺឆ្លងកូវីវីដ១៩ ទៅទៀត។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងមានសុវត្ថិភាពក្នុងការធ្វេីដំណេីរនៅគ្រប់ទីកន្លែងទូទាំងប្រទេស។
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ