នៅថ្ងៃ ២៨ខែកញ្ញា ឆ្នាំ២០២០ បើយោងតាមកណនីហ្វេសបុករបស់ មន្ទីរពេទ្យ ខ្មែរ សូវៀតបានសរសេររៀបរាប់ថា ៖ ដំណឹងល្អរីករាយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ម្នាក់ដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយ នឹងបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ។

ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចារ្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ។ជាមួយគ្នានេះលោក សាស្ត្រចារ្យ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានរកឃើញ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៦នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន០១នាក់៕HR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ