នៅរសៀលថ្ងៃព្រហស្បតិ៍នេះ មានអគ្គីភ័យមួយបានឆាបឆេះអគារមួយយ៉ាងសន្ធោរសន្ធៅ ហើយប្រជាជនវ័យចំណាស់ចំនួន ២០ នាក់ត្រូវបានជម្លៀសចេញ ក៏ប៉ុន្តែពូកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រជាជនពីរនាក់ទៀត ដែលមិនទាន់ត្រូវបានគេរកឃើញនៅឡើយ ដោយសារតែ ក្រុមពន្លត់អគ្គីភ័យមិនអាចចូលទៅដល់ជាន់លើ ពីព្រោះវាមានកម្ទេចកម្ទីភ្លើងជាច្រើន ធ្វើឲ្យពួកគេមិនអាចឆ្លងកាត់បានឡើយ ។ ហេតុការណ៍នេះបានកើតឡើង នៅផ្លូវ Kawana  ស្ថិតនៅភាគខាងត្បូងទីក្រុងស៊ីដនីដែលត្រូវបានគេសន្មត់ថាបានចាប់ផ្តើមនៅមុនម៉ោង ១២ ថ្ងៃត្រង់ រួចក៏បានរីករាលដាលក្នុងរយៈពេលតិចជាង ១០ នាទីប៉ុណ្ណោះ។  តែយ៉ាងណាមិញ គេនៅមិនទាន់បានរាយការណ៍អំពីអ្នករងរបួសនៅឡើយ។ 

អ្នកពន្លត់អគ្គីភ័យបានថ្លែងប្រាប់សារព័ត៌មាន  Daily Mail ថា អគ្គីភ័យនោះបានរលត់ហើយ ព្រមទាំងបានបញ្ជាក់ថាអគារនោះមានចំនួន ១៤ ជាន់ដែលក្នុងនោះមាន ៧ជាន់ ត្រូវបានបំផ្លិចបំផ្លាញ និងខូចខាតទាំងស្រុង ដោយដំបូលបាក់ចេញដោយសារភ្លើងដ៏សន្ធោរសន្ធៅ។ គួរបញ្ជាក់ផងដែរថា អគារនោះ ជាអគារមួយដែលមានអាយុកាលជាង ៥៥ ឆ្នាំ និងជាលំនៅស្ថានរបស់ប្រជាជនដែលមានមានវ័យចំណាស់ឬពិការ៕HR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ