ភ្នំភ្លើងMerapi  របស់ប្រទេសឥណ្ឌូនេស៊ីដែលស្ថិតនៅលើដែនកោះចាវ៉ា បានផ្ទុះឡើងកាលពីថ្ងៃពុធ និងបញ្ចេញផេះយ៉ាងក្រាស់ក្រែលទៅក្នុងលំហរអាកាស ដែលបានជម្រុញអោយអាជ្ញាធរ ចេញការដាស់តឿនដល់ពលរដ្ឋក្នុងតំបន់ពីហានិភ័យនៃលំហូរកំអែរភ្នំភ្លើងហូរទៅដល់ផ្លូវថ្នល់។ នេះបើយោងតាមការប្រកាសអោយដឹងពីអាជ្ញាធរក្នុងតំបន់។


ប្រធានទីភ្នាក់ងារភូមិសាស្ត្រនិងភ្នំភ្លើងប្រទេសឥណ្ឌូនេស៊ី បានអោយដឹងថា ភ្នំភ្លើងMerapi មានសកម្មភាពផ្ទុះបញ្ចេញផេះក្តៅយ៉ាងតិច៣០ដង ចាប់តាំងពីព្រឹក ថ្ងៃពុធ។

ភ្នំភ្លើងMerapi  ជាភ្នំភ្លើងមួយរបស់ប្រទេសឥណ្ឌូនេស៊ីស្ថិតនៅក្នុងចំណោមភ្នំភ្លើងមានសកម្មភាពបំផុតរបស់ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ និងជាភ្នំភ្លើងមួយមានកំពស់២៩៦៣ម៉ែត្រ ហើយជាភ្នំភ្លើងមួយស្ថិតនៅកម្រិតប្រកាសអាសន្នខ្ពស់បំផុតលំដាប់ទី២របស់ប្រទេសឥណ្ឌូនេស៊ី។ យ៉ាងណាក៏ដោយមិនមានការរាយការណ៍ពីការខូចខាត ប៉ុន្តែពលរដ្ឋមួយចំនួន បានជ្រើសរើសចាកចេញពីលំនៅដ្ឋានដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ