(សៀមរាប)៖ រយៈពេល៩ខែ ឆ្នាំ២០២១ ភ្ញៀវទេសចរបរទេសសរុបចំនួន ៦,១៦៧នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលសរុបចំនួន ២៥៣,៨០៩ដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ។

យ៉ាងណាមិញ សម្រាប់ពេញមួយខែកញ្ញា ឆ្នាំ២០២១នេះ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន៨,២៨១ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន២២៨នាក់។ សម្រាប់ខែកញ្ញានេះ គឺភ្ញៀវបរទេសដែលបាន ទិញបណ្ណចូលទស្សនារមណីយអង្គរ គឺមានការថយចុះ ៩២.២៧% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។ សម្រាប់ចំណូលគឺ មានការថយចុះ ៩២.៥៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។

គួរបញ្ជាក់ថា ក្នុងរយៈពេល៩ខែនេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១២,៣៣៤ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ