បុរសសញ្ជាតិដើមខ្មែរម្នាក់អាយុ ៧០ឆ្នាំ រស់នៅសហរដ្ឋអាមេរិក ត្រូវបានជនជាតិអាមេរិកដុតបំផ្លាញរថយន្តរបស់ខ្លួនមួយគ្រឿងខ្ទេចអស់គ្មានសល់
3 ឆ្នាំ មុន
(អាមេរិក)៖ កាលពីពេលថ្មីៗនេះ បុរសខ្មែរមួយរូបដែលបានធ្វើអន្តោប្រវេសន៍ ទៅរស់នៅសហរដ្ឋអាមេរិក ក្នុងរដ្ឋកាលីហ្វ័រញែ ដែលគេស្គាល់ឈ្មោះថា ឆេង មានវ័យ ៧០ឆ្នាំ ត្រូវបានជនអនាមិកដុតបំផ្លាញរថយន្តខ្លួនឆេះខ្ទេចអស់គ្មានសល់។ ក្នុងតំបន់ដែលលោករស់នៅ មានតែផ្ទះពីរប៉ុណ្ណោះ ដែលជាជនជាតិអាស៊ី ដោយអ្នកជិតខាងមួយទៀតគឺជាជនជាតិចិន។
អ៊ុប្រុស ឆេងបានបញ្ជាក់ថា គាត់គ្រាន់តែចង់រស់នៅ ដោយសន្តិភាពប៉ុណ្ណោះ ហើយពួកគាត់ក៏មិនបានធ្វើខុសអ្វីដែរ។ អ៊ុប្រុសបន្ថែមថា គាត់បានបាត់បង់ការងារកាលពីឆ្នាំទៅ ឥឡូវត្រូវ មកបាត់បង់រថយន្តមួយគ្រឿងទៀត ពេលនេះលោក គ្មានសល់អ្វីទៀតឡើយ។
គួរបញ្ជាក់ថា ជនជាតិអាមេរិកមានការស្អប់ខ្ពើមជនជាតិអាស៊ី ជាខ្លាំង ហើយពួកគេតែងតែព្យាយាមវាយប្រហារ រហូតធ្វើឲ្យជនជាតិអាស៊ីដែលអន្តាប្រវេសន៍នៅទីនោះ កើតក្តី បារម្ភអំពីសុវត្ថិភាពជាខ្លាំង៕