អគ្គស្នងការប៉ូលិសជាតិហ្វីលីពីន លោកឧត្តមសេនីយ៍ Debold Sinas បានចេញបញ្ជាឲ្យដកមេប៉ូលីសតំបន់អ្នកមានមួយក្នុងរដ្ឋធានី ហ្វីលីពីន ដោយសារការដោះស្រាយមិនបានល្អលើករណីដែលគេសង្ស័យថាជា ការចាប់រំលោភនិងធ្វើឃាតអ្នកបម្រើការតាមយន្តហោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព៍ត៌មាន BBC។ 

ការបញ្ជាឲ្យដកតំណែងមេបញ្ជាការប៉ូលីសក្រុង Makati លោក Harold Depositar គឺជាការវិវឌ្ឍន៍ចុងក្រោយបង្អស់ហើយបានកើតឡើង បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងចំពោះការដោះស្រាយរឿងក្ដីនេះ។

សូមបញ្ជាក់ផងដែរថា  ករណីនេះ  ប៉ូលិសបាននិយាយថា នាងត្រូវបានគេចាប់រំលោភនិងសម្លាប់ ហើយបានចាប់ខ្លួនបុរសចំនួន៣នាក់។ ប៉ុន្តែបុរសទាំងនេះត្រូវបានដោះលែងវិញព្រោះគ្មានភ័ស្តុតាងគ្រប់គ្រាន់។ 

ទោះបីជាយ៉ាងណាការធ្វើកោសល្យវិច័យលើកទី២ ត្រូវបានធ្វើឡើងលើសពរបស់នារីអូតែស ហើយមន្ត្រីកំពុងរង់ចាំលទ្ធផល។ ក្រុមគ្រួសាររបស់នាងជឿជាក់ថា លទ្ធផលនឹងបង្ហាញថា Dacera ត្រូវបានគេបង្ខំឲ្យប្រើគ្រឿងញៀន ហើយចាប់រំលោភនិងសម្លាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ