ប្រជាជនអាហ្វកានីស្ថានរស់ពិបាកជាងស្លាប់ ជាពិសេសស្ត្រី ព្រោះច្បាប់របស់ពួកតាលីបង់តឹងរឹងខ្លាំង
បរទេស៖ កាលពីពេលកន្លងទៅ ពលរដ្ឋអាហ្វហ្គានីស្ថាន បាននាំគ្នាសម្រុកទៅកាន់ព្រមានយន្តហោះអន្តរជាតិទីក្រុង កាប៊ុល ដែលគេជឿថាជាទីកន្លែងតែមួយគត់មានសុវត្ថិភាព ក្រោយពីក្រុមឧទ្ទាម តាលីបង់វាយកាន់កាប់បានប្រទេសអាហ្វហ្គានីស្ថានជាស្ថាពរ។ តាមរយៈរូបភាពដែលបង្ហោះដោយសារព័ត៌មានធំៗ នៅលើពិភពលោក ឃើញថាពលរដ្ឋអាហ្វហ្គានីស្ថាន ហាក់មានការភ័យខ្លាចរស់នៅក្រោមសង្គមមួយដែលដឹកនាំដោយក្រុមតាលីបង់។
ហេតុអ្វីបានជាពលរដ្ឋភ័យខ្លាច ក្រុមតាលីបង់ខ្លាំងម្ល៉េះជាពិសេសស្តី្រ តើក្រុមតាលីបង់នេះបង្កើតច្បាប់សម្រាប់រឹតបណ្តឹងអ្នកនៅក្រោមការគ្រប់គ្រង់របស់ក្រុមនេះ៖
សម្រាប់ស្តី្រនៅត្រូវអនុវត្តច្បាប់របស់តាលីបង់ចាប់ពីអាយុ៨ឆ្នាំ ក្មេងស្រី មិនអនុញ្ញាតិអោយមានការទាក់ទងផ្ទាល់ជាមួយនិងភេទផ្ទុយ លើកលែងតែ “បុគ្គលដែលជាប់សាច់ឈាម” ស្វាមី ឬសាច់ថ្លៃ។ ការហាមឃា ត់ផ្សេងៗមានដូចជា៖ ស្ត្រីមិនត្រូវចេញដើរតាមផ្លូវដោយគ្មានមនុស្សជាប់សាច់ញាតិជាមួយ ឬដោយគ្មានពាក់ឈុតប្រពៃណី Burqa ដោយស្រ្តីមិនត្រូវពាក់ស្បែកជើងដែលមានកែង ដោយមិនត្រូវអោយបុរសលឺសំលេងស្នូរជើង ជាការទាក់អារម្មណ៍។
ស្ត្រីមិនត្រូវនិយាយបន្លឺសំលេងខ្លាំង ដោយមិនត្រូវអោយអ្នកដទៃ(មិនស្គាល់) លឺសំលេងខ្លួនឡើយ គ្រប់កញ្ចក់បង្អួច ផ្ទះដែលនៅជាន់ផ្ទាល់ដី ឬជាន់ទីមួយ ត្រូវបិត ឬលាបថ្នាំ ដើម្បីមិនអោយស្ត្រីត្រូវគេមើលឃើញពីផ្លូវមកទេ,ការថតរូប ការថតវីដេអូ និងការបង្ហាញរូបស្រីលើកាសែត សៀវភៅ ហាង ឬនៅ ផ្ទះ ត្រូ វបានហាមឃាត់ជាដាច់ខាត ជាមួយគ្នានេះ ស្ត្រីត្រូវហាមឃាត់មិនអោយចេញបង្ហាញខ្លួនតាម រានហាល នៃផ្ទះ ឬកន្លែងស្នាក់នៅរបស់ខ្លួនឡើយ។ក្រៅពីនោះស្រ្តីត្រូវបានហាមឃាត់មិនអោយមានវត្តមាននៅលើវិទ្យុ ទូរទស្សន៍ ឬកន្លែងមានការជួបជុំសារធាណៈណាមួយឡើយ។
នៅពេលស្ត្រីមានទោស ត្រូវតែដាក់ទណ្ឌកម្ម ដូចជាកាត់ទោសនៅកន្លែងសាធារណះ ដូចជានៅពហុកីឡាដ្ធាន ឬនៅទីសាធារណះក្នុងក្រុង ឬជាការវាយបណ្តើរតាមដងផ្លូវ ជនស៊ីវិលរស់នៅដោយភាពភ័យខ្លាច ស្ត្រីដែលត្រូវបានរកឃើញថាបំពានបទបញ្ជា ជារឿយៗត្រូវបានគេដាក់ទោសយ៉ាងឃោឃៅ។
ជាក់ស្តែង ក្នុងខែតុលា ឆ្នាំ ១៩៩៦: ស្ត្រីម្នាក់ត្រូវបានគេកាត់ចុងម្រាមចោលដោយសារគាត់បានលាបថ្នាំក្រចក។ ក្នុងខែធ្នូ ឆ្នាំ១៩៩៦: វិទ្យុក្នុងស្រុកមួយបានផ្សាយថា ស្ត្រីក្នុងក្រុងការប៊ុល(Kabul)ចំនួន225នាក់ ត្រូវបានចាប់ខ្លួន និងដាក់ទោសសម្រាប់ការមិនគោរពច្បាប់នៃការស្លៀកពាក់។ ពួកគេត្រូវបានកាត់ទោស ដោយការវាយដោយរំពាត់នៅខ្នងនិងជើងសម្រាប់ការមិនស្តាប់បង្គាប់។
ក្នុងឆ្នាំ១៩៩៩ ស្ត្រីម្នាក់ជាម្តាយនៃកូន៧នាក់ត្រូវបានប្រហាជីវិត នៅមុខមនុស្ស៣ម៉ឺននាក់ ក្នុងពហុកីឡាដ្ធាននៃក្រុងកាប៊ុល សម្រាប់បទល្មើសឃាតកម្មលើស្វាមីរបស់នាង នៅពេលប្តីរបស់នាងដេកលក់ ក្រោយពេលដែលនាងត្រូវទទួលរងអំពើហឹង្សាជាប្រចាំ។ នាងត្រូវបានដាក់គុក៣ឆ្នាំ ហើយត្រូវបានធ្វើជាច្រើនមុននឹងការប្រហារជីវិត។ នាងបដិសេធ លើទោសរបស់នាង ដោយលើកឡើងថានាងធ្វើឡើងដើម្បីការពារកូនស្រីរបស់នាង។
នៅពេលក្រុមតាលីបង់ ចុះចាប់ និងរកឃើញថាស្រ្តីម្នាក់លួចលាក់បើកថ្នាក់បង្រៀននៅក្នុងកន្លែងស្នាក់នៅរបស់នាង។ ពួកគេបានវាយក្មេងៗ ហើយបោះនាងទម្លាក់ពីលើជណ្តើរ បណ្តាលអោយនាងបាក់ជើង ហើយបានដាក់គុកនាងផងដែរ។ ពួកគេបានគម្រាមនឹងដុំថ្ម (ការដាក់ទោសដោយគប់នឹងដុំថ្មនៅទីសាធារណះ) ទៅលើគ្រួសាររបស់នាង បើសិននាងបដិសេធមិនគោរពតាមច្បាប់របស់តាលីបង់។
ស្តី្រត្រូវបានបង្ខំអោយលារលែងពីការងាររបស់ខ្លួន បើមិនព្រមធ្វើតាមនោះទេ នឹងត្រូវក្រុមនេះបាញ់សម្លាប់។ ដូចជាករណីនារីអាយុ២២ឆ្នាំ ឈ្មោះ Hossai ក្នុងឆ្នាំ ២០១០។
ក្នុងផ្នត់គំនិត និងវិន័យរបស់ពួកតាលីបង់ គេជឿថាបុរសមានភារកិច្ចគ្រប់គ្រងមនុស្សស្រី បើស្ត្រីណាម្នាក់ត្រូវចាប់បានថា បោកគក់ខោអាវក្នុងស្ទឹង នោះនាងនឹងត្រូវនាំខ្លួនទៅផ្ទះដោយអាជ្ញាធរអ៊ីស្លាម ហើយស្វាមី របស់នាង នឹងអាចទទួលទោសយ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិប្រជាជនអាហ្វហ្គានីស្ថានឆ្នាំ ២០២០ មានចំនួន ៣៨.៩២៨.៣៤៦ នាក់នៅពាក់កណ្តាលឆ្នាំនេះ ប្រជាជនអាហ្វហ្គានីស្ថានស្មើនឹង ០.៥% នៃប្រជាជនពិភពលោកសរុប។ ប្រជាជនប្រមាណ ៤៦% មានអាយុក្រោម ១៥ ឆ្នាំហើយ ៧៤% នៃជនជាតិអាហ្វហ្គានីស្ថានទាំងអស់រស់នៅក្នុងតំបន់ជនបទ។ ស្ត្រីជាមធ្យមផ្តល់កំណើតឱ្យកូនប្រាំនាក់ពេញមួយជីវិតរបស់នាងដែលជាអត្រាមានកូនខ្ពស់បំផុតនៅក្រៅទ្វីបអាហ្វ្រិក។
ហេតុនេះហើយ ទើបបានជាស្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថានមានការភ័យខ្លាច ចង់រត់ចេញពីប្រទេសរបស់ខ្លួនដើម្បីគេចចេញពីការគ្រប់គ្រងរបស់ក្រុមតាលីបង់ និងមិនចង់ស្ថិតក្រោមច្បាប់ដ៏ឃោឃៅរបស់ក្រុមមួយនេះបើទោះបីជាមានការធានានិងស្វែងរកសន្តិភាពជូនពលរដ្ឋក៏ដោយ៕