បរទេស៖ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ មនុស្សសរុប ១៥៨,១២៧នាក់ បានឆ្លងជំងឺ កូវីដ១៩ ខណៈអ្នកជំងឺ ១,០៥៥នាក់បានស្លាប់ នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើយោងតាម Worldometers ដែលបានចេញផ្សាយ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។

ចំពោះមុខការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងសហរដ្ឋអាមេរិក រដ្ឋចំនួន ០៥ ត្រូវបានគេរាយការណ៍ថា កំពុងមានកំណើនអ្នកជំងឺ ចូលសម្រាកនៅក្នុងមន្ទីរពេទ្យមានដូចជា រដ្ឋ ផ្លររីដា (Florida), ល្វីស្យ៉ាណា (Louisiana), ហាវ៉ៃ (Hawaii), អូរ៉េហ្គន (Oregon) និង មីស៊ីស៊ីពពី (Mississippi)។ 

គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យខាងលើ  នាំឲ្យចំនួនករណីឆ្លងកូវីដ ១៩ សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៨,០៧២,៦៥៦ករណី ដែលមានអ្នកស្លាប់សរុបចំនួន ៦៤១,៣៤៦នាក់ និងជាសះស្បើយឡើងសរុប ៣០.៣៤លាននាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ