បរទេស៖ មនុស្សយ៉ាងហោចណាស់ ចំនួន ១១៦នាក់បានស្លាប់ ក្នុងហេតុការណ៍ប្រយុទ្ធគ្នាមួយ រវាងក្រុមអន្ធពាល ក្នុងពន្ធនាគារ នៅទីក្រុង Guayaquil ប្រទេសអេក្វាឌ័រកាលពីថ្ងៃអង្គារ។ 

នៅក្នុងការប្រយុទ្ធគ្នានេះមានប្រើប្រាស់ គ្រាប់បែកនិងកាំភ្លើង។ ហើយក្នុងចំណោមអ្នកទោសដែលស្លាប់ មាន ៥នាក់ ត្រូវបានកាត់ក្បាលនិងបាញ់សម្លាប់ចោលផងដែរ។ 

យ៉ាងណាមិញ នៅក្នុងជម្លោះដ៏ហិង្សានេះ មានប៉ូលីសជួយអន្តរាគមន៍ ប្រមាណ ៤០០ នាក់ ដើម្បីជួយគ្រប់គ្រងពន្ធនាគារ ដែលជាកន្លែងដាក់អ្នកទោស ពាក់ព័ន្ធបទឧក្រិដ្ឋគ្រឿងញៀនទូទាំងពិភពលោក ។ 

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានបន្ថែមថា ការប្រយុទ្ធគ្នាក្នុងពន្ធនាគារនេះ ត្រូវបានបញ្ជាដោយក្រុមជួញដូរគ្រឿងញៀនមិុកសិុក  ដ៏មានឥទ្ធិពល ដែលបុច្ចប្បន្ន កំពុងធ្វើប្រតិបត្តិការក្នុងប្រទេសអេក្វាឌ័រ។ 

គួរបញ្ជាក់ថា នេះគឺជាករណីអំពើហិង្សាក្នុងពន្ធនាគារដ៏អាក្រក់បំផុត  ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ