ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩៨៨នាក់ ខណៈអ្នកជាសះស្បើយ៨៩៧នាក់ និងស្លាប់ ៣០នាក់
3 ឆ្នាំ មុន
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩៨៨ នាក់ ខណៈអ្នកជំងឺចំនួន៨៩៧នាក់ជាសះស្បើយ និងស្លាប់ ៣០នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៩,០៤៥នាក់ ដោយក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥០,៩១៧នាក់ និងស្លាប់សរុបចំនួន ៨៥៥នាក់៕