ឥណ្ឌា: ទន្លេគង្គាបានប្រទះឃើញសាកសពជិត 200 សាកសពដែលអណ្តែតទឹកមកតាមទន្លេគង្គា។សពទាំងអស់ដែលអណ្តែតមកគេសន្និដ្ឋានថាអស់រយៈពេលប្រហែល5-7ថ្ងៃមកហើយ ព្រោះសភាពសពហើមស្អុយ,សពខ្លះអណ្តែតមកទើរនៅច្រាំងទន្លេឃើញឆ្កែទាញមកហើយចាប់ហែកស៊ី។ ប្រជាជនឥណ្ឌាមានការភ័យខ្លាចការឆ្លងមេរោគកូវីដកាន់តែខ្លាំង ព្រោះពួកគេជឿថាសាកសពទាំងនោះសុទ្ធតែស្លាប់ដោយសារកូវីដ១៩។

 កំណើនសាកសពបោះចូលទន្លេគង្គាត្រូវបានគេសន្និដ្ឋានថាអាចបោះពីកន្លែងបូជាសព ព្រោះខណៈនេះកន្លែងបូជាសពនៅឥណ្ឌាពេញតម្រង់ជួរបូជាមិនទាន់ និងអាចមកពីប្រជាជនក្រីក្រគ្មានលុយទិញមឈូសនិងលុយសម្រាប់ធ្វើបុណ្យក៏បោះចូលទឹកទន្លេតែម្តងទៅ។ នេះបើយោងតាមសារព័ត៌មាន World Forum


គួរបញ្ជាក់ថា ករណីកូវីដនៅឥណ្ឌាពេលនេះមានចំនួនអ្នកឆ្លងកើនដល់ ២៣,៣៤០,៩៣៨ ករណី និងអ្នកស្លាប់មានចំនួន ២៥, ៤២២៥ នាក់៕HR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ