(មានវីដេអូ)៖ មិនដឹងថា ជាលុយឪពុកម្តាយឬ លុយញើសឈាមខ្លួនឯង! យុវជនម្នាក់កំពុងទទួលរងការរិះគុនយ៉ាងខ្លាំង ខណៈខ្លូនបានយកកាំបិតកាប់ម៉ូតូ ព្រោះខឹងគ្មានអ្នកណាជិះជាមួយ
នៅពេលថ្មីៗនេះ មានវីដេអូមួយដែលត្រូវបានមហាជនចែករំលែកតៗគ្នា និងបានប្រទេចរិះគុនទៅលើក្មេងប្រុសឈាមរាវម្នាក់ ដែលបានយកកាំបិតកាប់ម៉ូតូរបស់ខ្លួនខ្ទេចខ្ទីគ្មានសល់ ក្រោមមូលហេតុ ដោយខឹងថា គ្មានអ្នកណាជិះជាមួយ គ្មានអ្នកជូនខ្លួនដើរលេង។ នេះបើយោងតាមផេក ហ្វេសបុកTTH8 TV ។ ក្រោយពីវីដេអូ នេះបានបង្ហោះរួច មហាជនជាច្រើនបាននាំគ្នា រិះគុនខ្លាំងៗថា គ្រាន់តែគ្មានអ្នកជិះជាមួយសោះ ហេតុអីចាំបាច់ធ្វើដល់ថ្នាក់នេះ គេរកតែម៉ូតូជិះគ្មាន ឯងមានម៉ូតូល្អជិះហើយ បែរជាធ្វើបែបនេះទៅវិញ អ្នកខ្លះថា តើជាលុយឪពុកម្តាយឬ លុយញើសឈាមខ្លួនឯង បានជាហ៊ានកាប់កម្ទេចគ្មានស្តាយស្រណោះអ្វីបន្តិចសោះ និងអ្នកខ្លះទៀតថា ពួកក្មេងឈាមរាវតាប៉ុននឹង វាចង់ល្បី គ្មានរឿងមានប្រយោជន៍ធ្វើ មានតែធ្វើរឿងគ្មានប្រយោជន៍ធ្វើឲ្យគេជេរយកល្បី។
គួរបញ្ជាក់ថា ការធ្វើទង្វើបែបនេះ គ្មានអ្នកណាគេសរសើរឡើយ កុំគិតថាខ្លួនឯងអស្ចារ្យពេលធ្វើបែបនេះរួច វាបានតែបំពុលសង្គម និងធ្វើឲ្យ ឪពុកម្តាយខ្មាសគេជំនួសប៉ុណ្ណោះ៕HR