បរទេស៖ វិបត្តិកូវីដ១៩ នៅប្រទេសនេប៉ាល់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងកូវីដ១៩ ថ្មី 8,305 នាក់ ,ស្លាប់ 190 នាក់ តួលេខអ្នកឆ្លងថ្មីនៅក្នុងមួយថ្ងៃចំនួន8,000 នាក់ ដែលជាតួរលេខឆ្លង ច្រើន បើគិតតាំងពីថ្ងៃទី11 ខែឧសភា។ 


មន្ទីរពេទ្យចាប់ផ្តើមខ្វះគ្រែICU,រួមទាំងប្រឈមការខ្វះអុកស៊ីសែនខ្លាំង។ ហើយប្រទេសចិនក៏កំពុងចាប់ផ្តើមផ្តល់ជំនួយគ្រឿងបរិក្ខារពេទ្យអោយនេប៉ាលផងដែរ។ ចំណែកកំណើនដុតសាកសពតាមទីសាធារណ:កើនឡើងខ្លាំង ព្រោះខ្វះកន្លែងបូជាសព។  

មូលហេតុដែលនាំឲ្យនេប៉ាល់ឆ្លងខ្លាំងបែបនេះ ដោយសារតែ ពលករនេប៉ាល់បានទៅធ្វើការនៅឥណ្ឌា ហើយច្រើនជាង 400,000នាក់រត់គេចមកពីឥណ្ឌាវិញ កន្លែងត្រួតកូវីដ១៩នៅមិនទាន់ត្រឹមត្រូវនិងគ្រប់គ្រាន់ រីឯអាជ្ញាធរត្រួតពិនិត្យតាមព្រំដែនក៏នៅមិនទាន់គ្រប់គ្រាន់៕HR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ