ថ្មីៗនេះ មានផេកហ្វេសប៊ុកមួយ ឈ្មោះ ដើមត្នោតកំពង់ស្ពឺ បានបង្ហាះរូបភាពរបស់ក្មេងស្រីម្នាក់ដែលឃើញហើយ មិនអាណិតមិនបាន ដោយក្នុងនោះសរសេរថា ក្មេងស្រីម្នាក់ដែលស៊ីឈ្នួលគេលក់ទឹកសុទ្ធនៅសួនកំពង់ស្ពឺ មិនទទួលបាននូវការសិក្សា និងមានបន្ទុកមើលថែប្អូនៗថែមទៀត ដែលខុសពីមនុស្សចាស់ ចុះមកពីឡានឈ្នួលទាំងក្រុម រួចហើយមកសុំលុយខ្ញុំដែលកំពុងអង្គុយលេងមាត់ស្ទឹង។

រូបភាពទាំងអស់នេះ ត្រូវបានអ្នកលេងបណ្តាញសង្គមឃើញហើយមិនស៊ែរមិនបាន ដោយសារតែរូបភាពទាំងនោះមើលហើយ ពិតជាគួរឲ្យអាណិតក្មេងស្រីម្នាក់នោះមែនទែន។ ខណៈពេលដែលក្មេងដទៃទៀត កំពុងមានអាហារហូបចុកគ្រប់គ្រាន់ មានឪកាសបានរៀនសូត្រ មានឪពុកម្តាយមើលថែ ផ្តល់ភាពកក់ក្តៅ បែរជាក្មេងស្រីរូបនេះកំពុងជួបទុក្ខលំបាក គ្មានសមត្ថភាពគ្មានឪកាសបានរៀនសូត្រ គ្មានចំណីអាហារគ្រប់គ្រាន់ មិនទទួលបានការមើលថែដិតដល់ ថែមទាំងមានបន្ទុកមើលប្អូនៗជាច្រើននាក់ទៀត។

យ៉ាងណាមិញមហាជន ក៏រឹតតែកោតសរសើរចំពោះទឹកចិត្តតស៊ូ ដែលក្មេងស្រីនោះខំ ស៊ីឈ្នួលគេដើម្បីបានប្រាក់កម្រៃតិចតួច មកចិញ្ចឹមក្រពះខ្លួននិងប្អូនៗ ជាជាងការប្រព្រឹត្តអំពើអសុច្ចរិត ដែលសង្គមស្អប់ខ្ពើម និងប្រសើរជាងមនុស្សមួយចំនួនទៀតដែលមានរាងកាយមាំមួន មានសម្បទាគ្រប់គ្រាន់ តែបែរជាសុខចិត្តលាដៃសុំលុយគេស្រួលៗទៅវិញ។ មហាជនក៏ទទូចសុំឲ្យបណ្តាអង្គការនានា ជួយយកក្មេងស្រីនេះនិងប្អូនៗ ទៅចិញ្ចឹម មើលថែ និងផ្តល់ឪកាសឲ្យពួកគេបានរៀនសូត្រ៕HR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ