នៅរាត្រីថ្ងៃច័ន្ទ ទី២១ ខែធ្នូ នៅអាមេរិក ចំណែក ល្ងាចថ្ងៃអង្គារ ទី២២ថែ្ងធ្នូនៅកម្ពុជា ភពព្រហស្បតិ៍ និងភពសៅរ៍ នឹងរំកិលជិតគ្នា បន្ទាប់ពីវាអាក់ខានចលនានេះ អស់រយៈពេល ជិត ៤០០ ឆ្នាំ។ ហើយបាតុភូតនេះត្រូវបានគេហៅថា Great Conjunction ។ បាតុភូតស្ទើរត្រួតស៊ីគ្នា រវាងភពអង្គារ និង ភពសៅរ៍ ហើយវាក៏ជាបាតុភូតមហាកម្រផងដែរ នៅពេលនោះយើងនឹងឃើញ មានផ្កាយពីរដែល មួយមានរាងធំនិងមួយមានរៀងតូច ។ ផ្កាយធំគឺភពព្រហស្បតិ៍ និងផ្កាយតូចគឺ ភពសៅរ៍ ដែលវានៅកៀកគ្នាខ្លាំងនៅលើមេឃ។ ហើយនៅចន្លោះថ្ងៃ ចន័្ទ និងថ្ងៃអង្គារ ថ្ងៃណាក៏យើងអាចមើលបាតុភូត Great Conjunction  នេះបានដូចគ្នា។ មូលហេតុដែលគេហៅបាតុភូតនេះថាបាតុភូតកម្រ ពីព្រោះវាកើតឡើង ជិត៤០០ ឆ្នាំ ម្តងប៉ុណ្ណោះ ហើយបើសិនជាយើងខកខានមើលវា ថ្ងៃនេះ នោះយើងនឹងមិនមានឪកាសបានមើលវាម្តងទៀតឡើយ។ 

ក្មុងពេលជាមួយគ្នានេះ យើងអាចមើលបាតុភូតនេះ នៅម៉ោង ៥និង៣០នាទី ល្ងាច ដល់ម៉ោង ៧និង៣០នាទីយប់ ហើយអាចទស្សនា នៅពេលដែលមេឃស្រឡះ ឬគ្មានអ័ព្ទ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ