ក្រសួងសេដ្ឋកិច្ច អំពាវនាវឲ្យពលរដ្ឋប្រុងប្រយត្ន័ខ្ពស់ មុននឹងសម្រេចទិញលំនៅដ្ឋាន ឬទិញដីឡូត៌
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច បានអំពាវនាវប្រជាពលរដ្ឋឲ្យប្រុងប្រយត្ន័ខ្ពស់មុនសម្រេចចិត្ត ទិញដីលំនៅដ្ឋាន ឬដីឡូត៌ និងផ្ទះជៀសវាងការបោកប្រាស់ជាថាហេតុ ណាមួយ ពីសំណាក់ជនខិលខូចមួយចំនួនបង្កហានិភយ័។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃ ទី២០ ខែមករា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថ ជូនអាជីករផ្នែកលក់អចលនវត្ថុទាំងអស់ ក្នុងខេត្តកណ្ដាល ដែលកិច្ចប្រជុំនេះនៅសាលាខេត្តកណ្ដាល នាសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។
លោក ទង ពិសិដ្ឋ តំណាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គូសបញ្ជាក់ថា៖ កិច្ចប្រជុំប្រកាស ផ្សព្វផ្សាយនេះមានគោលដៅ សំខាន់ៗចំនួន៥ រួមមាន៖ ទី១ ធានាប្រសិទ្ឋភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ, ទី២ ធានាសមធ៌ម និងតុល្យភាពនៃផលប្រយោជន៍ រវាងអ្នកអភិវឌ្ឍន៍ រវាងអ្នកត្រួតពិនិត្យ និងអ្នកប្រើប្រាស់ ,ទី៣ បង្ការទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុ ,ទី៤ ធានាចីរភាពនៃការអភិវឌ្ឍអចលនវត្ថុ សំដៅបង្កើនជំនឿទុកចិត្ត ដើម្បីជម្រុញកំនើនសេដ្ឋកិច្ច និងទី៥ រួមចំណែកទប់ស្កាត់សកម្មភាពលាងសំអាតប្រាក់ ក្នុងវិស័យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ។
លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ខេត្ត ឲ្យ ដឹងថា៖ កិច្ចប្រជុំនេះ និងជួយឱ្យការទិញ-លក់ អចលនទ្រព្យ (ដីឡូត៍ និងផ្ទះ) អាចប្រពឹត្តទៅដោយសុវត្ថិភាព និងអាចជៀសវាង ហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច៕EB