ភ្នំពេញ ៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានស្នើដល់ អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្ដា ល ធ្វើការផ្អាកជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ ក្នុងការរៀបចំវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ និងកិច្ចប្រជុំនានា ដែលមានមនុស្សជាច្រើនចូលរួម ដើម្បីបន្ដអនុវត្តវិធានការទប់ស្កាត់ឲ្យបានទាន់ពេល វេលា នូវការរីករាលដាលនៃជំងឺកូវីដ-១៩ សំដៅថែរក្សាសុខភាពសាធារណៈ និងសុវត្ថិភាពសង្គម។

ក្នុងសេចក្ដីសូមជម្រាបមក អភិបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា អភិបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវបន្ដអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់រាជ រដ្ឋាភិបាល និងក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំនៅតាមទីកន្លែងបំពេញការងារ។

ប្រភពដដែល ក៏បានរំលឹកថា ក្នុងអំឡុងពេលថ្មីៗកន្លងមកនេះ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងភូមិ សាស្ដ្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល មានហានិភ័យខ្ពស់ក្នុងការបន្ដចម្លងទៅក្នុងសហគមន៍មូលដ្ឋា ន ដែលចាំបាច់ត្រូវបន្ដប្រុងប្រយ័ត្នខ្ពស់ និងត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការនានា ដើម្បីទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលឲ្យបានហ្មត់ចត់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ