ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានតែងតាំងអ្នកនាំពាក្យ នៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

តាមសេចក្ដីសម្រេចរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា សមាសភាព អ្នកនាំពាក្យ ដូចជា ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអ្នកនាំពាក្យទទួលបន្ទុកព័ត៌មានពាក់ព័ន្ធនឹងវិស័យសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ ដោយឡែក លោក គឹម សន្ដិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអ្នកនាំពាក្យទទួលបន្ទុកព័ត៌មានផ្សេងទៀត ជាអាទិ៍ ព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំង ព័ត៌មានទាក់ទងនឹងលទ្ធផលការងាររបស់ គណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានបញ្ជាក់ទៀតថា គណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ គណៈប្រតិបត្តិនៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអនុគណៈកម្មការនានាចំណុះឲ្យគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ