ផ្លូវមួយចំនួនក្នុងក្រុងតាខ្មៅ បិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ជាបណ្ដោះអាសន្ន ដោយសារស្ថានភាពទឹកជំនន់ទឹកភ្លៀង
3 ឆ្នាំ មុន
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ប្រកាសបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវលេខ២០៦, ២០៩, ១០៨, ១០៩, ១១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលលោកតាខ្មៅ ដល់ផ្លូវជាតិលេខ២១បេ (១១៥) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៧-១៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការខូចខាតផ្លូវ ដោយសារស្ថានភាពជំនន់ទឹកភ្លៀង។
យោងតាមសេចក្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា «ស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលបាននឹងកំពុងជនលិចផ្លូវមួយចំនួនក្នុងក្រុងតាខ្មៅ និងដើម្បីចៀសវាងការខូចខាតដល់ផ្លូវថ្នល់ មន្ទីរសាធារណការ សូមធ្វើការបិទចរាចររថយន្ដដឹកទំនិញធុនធ្ងន់ទាំងអស់»៕