ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថាប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ត្រូវទទួលបាននូវសេចក្ដីសុខ ចៀសផុតពីការស្លាប់និងអត់បាយ។ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន គិតគូរសុខទុក្ខ របស់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើង និន្នាការនយោបាយឡើយ ទោះបីជាអ្នកណា បោះឆ្នោតឲ្យគណបក្សនយោបាយ ណាក៏ដោយត្រូវតែជួយទាំងអស់ ។

ថ្លែងក្នុងឱកាសអញ្ជើញ ទៅកាន់តំបន់រងគ្រោះ ដោយជំនន់់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា “នៅទីនេះមិនមែនសុទ្ធតែ អ្នកបោះឆ្នោតឲ្យ គណបក្សប្រជាជននោះទេ តែយើងអត់ឃើញបក្សនិងបក្សទេ។ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវទទួលបាននូវសេចក្ដីសុខ ចៀសផុតពីការស្លាប់ ចៀសផុតពីការអត់បាយ "។ 

សម្ដេចតេជោ បន្ដថា "យើងអត់ស្គាល់អ្នកណាបោះឆ្នោត ឲ្យអ្នកណាទេ យើងគិតអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋនិយាយ ជារួមតែម្ដងដោយគ្មាន ការរើសអើងនិន្នាការ នយោបាយអ្វីទាំងអស់” ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ