ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទឹកជំនន់លើកនេះ មិនមែនកើតឡើង តែនៅកម្ពុជាទេ គឺមានប្រទេសជាច្រើន។ ក្នុងនោះគឺថៃ ជូនដំណឹងមកថា នឹងទំលាយទំនប់ទឹកបើទំលាយមែន ខេត្តបន្ទាយមានជ័យ នឹងជន់លិចខ្លាំងហើយ។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ 

នាឱកាសនោះដែរ សម្តេចតេជោ ក៏បានផ្ញើសារ ទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជួយជម្លៀសពលរដ្ឋចេញ ពីតំបន់រងគ្រោះ ដូច្នេះពលរដ្ឋត្រូវស្តាប់អាជ្ញាធរ ក្នុងការចាកចេញរកកន្លែងសុវត្ថិភាព ។

សម្តេចតេជោ បន្តថា មានខេត្តចំនួន១០ សម្តេច បានបញ្ចេញថវិកាជួយ ហើយមានខេត្តមួយចំនួនទៀតនឹងមានភ្លៀង ហេីយអាជ្ញាធរត្រូវបន្ដជួយប្រជាពលរដ្ឋ គ្រប់ពេលវេលា ផងដែរ។ 

ក្រោយ សម្តេចតេជោ ផ្តល់ថវិកាទៅខេត្តចំនួន១០ គឺអាជ្ញាធរត្រូវផ្គត់ផ្គងអាហារ ឲ្យគ្រប់គ្រាន់ទៅពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង កុំឲ្យអ្នកណាម្នាក់ត្រូវអត់ស្បៀង ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ