សម្ដេចតេជោ សូមអភ័យទោស ដែលយកថ្ងៃធ្វើការមកវាយកូនគោល តែសម្ដេច បានពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារនាៗ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសូមអភ័យទោសដែលយកថ្ងៃធ្វើការ មកវាយកូនគោល តែសម្ដេចបានពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនាៗរួចហើយ និងពេល ល្ងាចសម្ដេចបន្តការងារដដែល។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ដោយសារជាប់រវល់ ពិសេស ការដោះស្រាយជួយប្រជាជនដែល រងគ្រោះដោយទឹកជំនន់បូកបន្ថែម ដោយ ការធ្វើចត្តាឡីសក័១៤ថ្ងៃ សម្ដេចមិនបានវាយ កូនគោល ឬហាត់ប្រាណជាង១ខែមកហើយ។
សម្ដេចតេជោ បញ្ជាក់ថា ថ្ងៃនេះចេញវាយកូនគោលលើកដំបូងជាមួយសំភារៈថ្មីពិនិត្យឃើញថា កម្លាំង វាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាកក្នុងបន្ទប់១៤ថ្ងៃ។សម្ដេចថា អ្វីដែលប្លែកគឺក្បាល ពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរឱយបានពី ៨ទៅ១០ គីឡូម៉ែត្រនាថ្ងៃនេះ។
សម្ដេចតេជោ មានប្រសាសន៍ថា «សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការ មកវាយកូនគោលតែ ខ្ញុំបានពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនាៗរួចហើយ និងពេលល្ងាចខ្ញុំបន្តការងារដដែល»។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន រៀបរាប់ថា មូលហេតុដែលសម្ដេចធ្វើដូចនេះក៍ព្រោះតែ ចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីសក័១៤ថ្ងៃ តើមានការប្រែប្រួលយ៉ាង ណា?។ ម្យ៉ាងទៀតទីលានវាយកូនគោលនៅជាប់ និងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយ ពីផ្ទះនោះទេ។ សម្ដេច បញ្ជាក់ថា «លាហើយព្រឹត្តិការណ៍ ៣វិច្ឆកា» ៕EB