ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាល សម្រេចផ្អាកដំឡើងប្រាក់ខែជូន មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដោយសារតែ បញ្ហាសេដ្ឋកិច្ចមិនច្បាស់លាស់។

ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន សំការយោគយល់ចំពោះ មន្ដ្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធ ដែលមិនបានដំឡើងប្រាក់ខែ នៅឆ្នាំ២០២១។

សម្ដេចតេជោ មានប្រសាសន៍ថា «ប្រាក់ខែឆ្នាំ២០២១ ដោយសារតែសេដ្ឋកិច្ចមិនច្បាស់លាស់ សូមផ្អាក នៅការដំឡើង ក្នុងឆ្នាំ២០២១ ចឹងសំទោសទុកឲ្យហើយ។មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ រក្សាទុក នៅប្រាក់បៀវត្សដដែល។តែប្រាក់ឧបត្ថម្ភសម្រាប់ ចូលឆ្នាំ និងភ្ជុំបិណ្ឌ អាហ្នឹងនៅឲ្យ»។

បន្ថែមពីទៀត សម្ដេចតេជោ ហ៊ុន សែន រៀបរាប់ថា អ្វីដែលជាការយកចិត្តទុកដាក់ចំពោះ អតីតយុវជន និងនិវត្តន៍ជន គឺនឹងបង្កើនប្រាក់បៀវត្ស ជូនពួកគាត់ ដែលបានចូលនិវត្តន៍មុនៗ។សម្ដេចថា រាជរដ្ឋាភិបា ល ចំណាយថវិកាប្រមាណ១០លានដុល្លារ ក្នុង១ឆ្នាំ ដើម្បីបើកប្រាក់បៀវត្សជូន អតីតយុវជន និងនិវត្តន៍ជន ដែលចូលនិវត្តន៍មុនៗ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ