ភ្នំពេញ ៖ អង្គការយូនីសេហ្វ បានឲ្យដឹងថា កម្ពុជា ជាប្រទេសមានអត្រាខ្ពស់ជាងគេ នៃប្រជាជនពេញវ័យបានចាក់វ៉ាក់សាំ ងជំងឺកូវីដ-១៩រួច ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលកំណត់ដោយ អង្គការសុខភាពពិភពលោក (WHO)។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ អង្គការយូនីសេហ្វ បានបញ្ជាក់ថា «តើអ្នកដឹងទេ? ប្រទេសកម្ពុជា ជាប្រទេសដែលមានអត្រាខ្ពស់ជាងគេ នៃប្រជាជនពេញវ័យដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលកំណត់ដោយអង្គការសុខភាពពិភពលោក»។


អង្គការយូនីសេហ្វ ក៏បានអះអាងថា ប្រទេសកម្ពុជា ក៏ស្ថិតក្នុងចំណោមប្រទេសទាំង ១៧ នៅលើពិភពលោក ដែលផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់គ្រូបង្រៀនមុនគេ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៧,៦០៧,៨៨៤នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១៦លាននាក់ នៃប្រជាជនកម្ពុជា បានចំនួន៤៧.៥៥% ហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ