ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញ ជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

សូមរំលឹកថា «ទិវាគ្រូបង្រៀន » ជាឱកាសនៃរំលឹកគុណ ដល់លោកគ្រូ អ្នកគ្រូទូទៅ ចំពោះការលះបង់ដ៏ធំធេង របស់ពួកគាត់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ។ 

ក្នុងនោះគ្រូបង្រៀន ត្រូវបានចាត់ទុកជាមាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំ ទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា ដែលជាទំពាំងស្នងឬស្សី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ