ក្រោយចប់កូវីដ១៩ វិនិយោគិនសឹង្ហបុរីនឹងមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ
នៅពេលដែលកូវីត១៩ បញ្ចប់អ្នកវិនិយោគប្រទេសសឹង្ហបុរីនឹងមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុកាន់តែច្រើនឡើងថែមទៀត។ នេះបើតាមការលើកឡើងរបស់ ម៉ៃឃែល តាន់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជាក្នុងជំនួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរី ក្រុមវិនិយោគសឹង្ហបុរី ក៏មកធ្វើការវិនិយោគនៅគំរោងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធអាស៊ីទៅវិញទៅមកវាងកម្ពុជា ពិសេសខេត្តព្រះសីហនុ ហើយលោក សង្ឃឹមថានឹងមាននាវាទេសចរណ៍ធំៗយ៉ាងច្រើនចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពតផងដែរ។
នៅក្នុងជំនួបនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានស្វាគមន៍ចំពោះការលើកឡើងរបស់លោក ឯកអគ្គរដ្ឋទូត។លោកបន្តថាប្រទេសសឹង្ហបុរី ជាស្ថាបនិកបង្កើតអាស៊ានហើយកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសសឹង្ហបុរី តាំងពីសម័យព្រះបរមរតនកោដ្ឋមកម្លេះព្រមទាំងបានជម្រាបជូនពីស្ថានភាពភូមិសាស្រ្តខេត្តព្រះសីហនុ មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ មានកោះ ៣២ មានកំពង់ផែទឹកជ្រៅ មានទំនិញដឹកជញ្ជូនឆ្លងកាត់ទូទាំងប្រទេស ៧០ភាគរយ។
លោកអភិបាលខេត្ត បានបន្ថែមថាខេត្តព្រះសីនុជាតារារះនាទិសនារតី ដោយផ្ដើមចេញពីឆ្នេរសមុទ្រ សស្អាត ខ្យល់ អាកាសបរិសុទ្ធ គួបផ្សំនឹងសក្តានុពលដ៏សម្បូរបែបក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុមានការកើនឡើង ។ខេត្តព្រះសីហនុ ជាខេត្តផលិតថាមពលអគ្គិសនីចែកចាយទៅបណ្ដាញជាតិនៅទូទាំងប្រទេស បច្ចុប្បន្នខេត្តផលិតថាមពលអគ្គិសនីបាន ១.០០០មេហ្គាវ៉ាត់ ហើយការប្រើប្រាស់ក្នុងខេត្ត ក្នុងរង្វង់តែ ១០០មេហ្គាវ៉ាត់ ព្រមទាំងអាចផលិតទឹកស្អាតបានរហូត ១០ម៉ឺនម៉ែត្រគីប ហើយបរិមាណទឹកប្រើប្រាស់សព្វថ្ងៃត្រឹមតែ ៧ម៉ឺនម៉ែត្រគីប រដ្ឋបាលខេត្តនឹងជំរុញឱ្យក្រុមហ៊ុនផលិតទឹកស្អាតរហូត ២០ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ហើយខេត្តសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២កន្លែង ដោយមានការការសហការជាមួយក្រុមហ៊ុនសឹង្ហបុរីផងដែរ ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសសឹង្ហបុរី និងកម្ពុជាមាន ៤,៨ពាន់លានដុល្លា ឆ្នាំ២០១៩ មាន ៤,២ពាន់លានដុល្លា ហើយក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២០ មាន ២ពាន់លានដុល្លា ៕SP