ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអំពាវនាវ ដល់នាយនគរបាល នគរបាលទាំងអស់ ត្រូវតែត្រៀមខ្លួន ជានិច្ចក្នុងការទប់ស្កាត់ចំពោះពួកអមិត្ត ដែលមានចេតនាចង់ធ្វើឲ្យប្រទេសមានភាពវឹកវរ ខណៈការប៉ុនប៉ងរបស់ពួកទាំងនោះ នាពេលកន្លងមក មិនបានសម្រេចក្តី ប៉ុន្តែពួកគេនៅតែចិញ្ចឹមចិត្តជានិច្ច ក្នុងចេតនាចង់ធ្វើព្យុះធ្វើភ្លៀងឲ្យប្រទេសមានភាពរញ៉េរញ៉ៃ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និង សមិទ្ធផលនានា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៨ខែតុលា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ប្រទេសជាតិកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ ដូច្នេះក្នុងនាមយើងជានគរបាល ត្រូវតែការពារឲ្យបាននូវភាពសុខស្រួលរបស់ ប្រជាជន និងប្រទេសជាតិនេះ ដោយមិនត្រូវអនុញ្ញាត ឲ្យបុគ្គលណាមួយមកធ្វើការបំផ្លិចបំផ្លាញ បាននោះឡើយ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់ថា« យើងជាកងកម្លាំងប្រដាប់អាវុធ ត្រូវព្យាករណ៍ចំពោះពួកអមិត្ត និងក្រុមពួកឧទ្ទាម ខណៈរហូតដល់ថ្ងៃនេះម៉ោងនេះ ពួកឧទ្ទាម ពួកក្បត់ជាតិ និងពួកឧក្រិដ្ឋជនមិនទាន់បានបោះបង់ចោលនូវឧបាយកលរបស់ពួកគេនោះទេ នៅតែបន្តបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រ សូត្រចេញពីការបោះឆ្នោតដដែល ដូច្នេះសមត្ថកិច្ចជាតិ សមត្ថកិច្ចរាជធានីភ្នំពេញយើងត្រូវតែការពារនូវសេចក្តីសុខ សន្តិភាពជូនប្រជាពលរដ្ឋជាង១៦លាននាក់ គ្រប់ពេលវេលា បើបុគ្គលណា ឬ ក្រុមណាចង់បំផ្លាញនោះត្រូវតែកម្ចាត់ចោលភ្លាម»។

ជាមួយគ្នានោះដែរ អគ្គស្នងការនគរបាលជាតិ  ក៏បានអំពាវនាវដល់នគរបាលទាំងអស់ត្រូវខិតខំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់បន្ថែមទៀតផងដែរ ខណៈបញ្ហាបទល្មើសនៅតែបន្តកើតមាននៅឡើយទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានោះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ